ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​ប្តឹង​ទាស់​ចំពោះ​ការ​ផ្តល់​កម្មសិទ្ធិ​លើ​បទ​«​ថ្ងៃ​ដែល​អូន​ចុក​ឈាម​»​ទេ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សម្រេច​ប្រគល់​បទ​ចម្រៀង​«​នឹក​ភូមិ​ភ្នំ​ធំ​» ឬ​«​ថ្ងៃ​ដែល​អូន​ចុក​ឈាម​»​ជា​កម្មសិទ្ធិបញ្ញា​របស់​គ្រួសារ​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន ។ ការ​សម្រេច​ពី​ក្រសួង​វប្បធម៌​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បទ​ចម្រៀង​នេះ​ត្រូវ​ផលិតកម្ម​សាន់​ដេ ឲ្យ​នាយ​ចឺម ច្រៀង​ដោយ​ដាក់​ថា​និពន្ធ​បទ​ភ្លេង​ថ្មី ។ ក្រុម​គ្រួសារ​របស់​កវី​គ​ង្គ…

រាជធានី​ភ្នំពេញ​៖​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សម្រេច​ប្រគល់​បទ​ចម្រៀង​«​នឹក​ភូមិ​ភ្នំ​ធំ​» ឬ​«​ថ្ងៃ​ដែល​អូន​ចុក​ឈាម​»​ជា​កម្មសិទ្ធិបញ្ញា​របស់​គ្រួសារ​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន ។ ការ​សម្រេច​ពី​ក្រសួង​វប្បធម៌​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បទ​ចម្រៀង​នេះ​ត្រូវ​ផលិតកម្ម​សាន់​ដេ ឲ្យ​នាយ​ចឺម ច្រៀង​ដោយ​ដាក់​ថា​និពន្ធ​បទ​ភ្លេង​ថ្មី ។

ក្រុម​គ្រួសារ​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ដាក់​ពាក្យបណ្តឹង​ស្នើ​សុំ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​វិធាន​ចំពោះ​ករណី​បំពាន​នោះ​។ ជា​ការ​ឆ្លើយ​តប​ក្រសួង​បាន​សម្រេច​ប្រគល់​បទ​ចម្រៀង​«​ថ្ងៃ​ដែល​អូន​ចុក​ឈាម​»​ជា​កម្មសិទ្ធិបញ្ញា​របស់​ក្រុម​គ្រួសារ​របស់​កវី​ស្ទឹង​សង្កែ​គ​ង្គ ប៊ុ​ន​ឈឿ​ន ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩​មាន​ខ្លឹមសារ​ថា «​ក្នុង​ពេល​កន្លង​ទៅ​ក្រសួង​បាន​ទទួល​សំណើសុំ​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​លើ​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ពី​លោកស្រី តាត គឹ​ម​លន ជា​ភរិយា​របស់​លោក​។ ឆ្លង​តាម​ការ​សិក្សា​ស្រាវជ្រាវ ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ដើម «​នឹក​ភូមិ​ភ្នំ​ធំ ឬ​ថ្ងៃ​ដែល​អូន​ចុក​ឈាម​» ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ។ ក្រសួង​វប្បធម៌ ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​ជូន​លោកស្រី​តាត គឹ​ម​លន ដើម្បី​គ្រប់គ្រង​តាម​សំណើ »​។

សេចក្តីជូនដំណឹង​បន្ត​ថា​« រាល់​ភាគី​ពាក់ព័ន្ធ​ដែល​មាន​បំណង​ប្តឹង​ជំទាស់​លើ​ការ​ស្នើ​សុំ​សិ​ទិ្ធ​គ្រប់គ្រង​មរតកសាសន៍​បទ​ចម្រៀង​ខាងលើ​អាច​ដាក់​ពាក្យបណ្តឹង​មក​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ខ​ណះ​ពេល​ដែល​មាន​ពាក្យ​ប្តឹង​ទាស់​មាន​សុ​ព​ភាព​រយៈពេល​១​ខែ គិត​ចាប់ពី​ការ​ផ្សាយដំណឹង​នេះ​តទៅ »​។

ផលិតកម្ម​សាន់​ដេ​តាម​រយៈ​អ្នកនិពន្ធ​របស់​ខ្លួន បាន​កែ​កាឡៃ​បទ «​នឹក​ភូមិ​ភ្នំ​ធំ ឬ​ថ្ងៃ​ដែល​អូន​ចុក​ឈាម​» មក​ជា​បទ​«​អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូច​គ្នា​» ច្រៀង​ដោយ​នាយ​ចឺម បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ។

បន្ទាប់​ពី​មានការ​រិះគន់ និង​ការ​ដាក់​ពាក្យ​ប្តឹង​ពី​ក្រុម​គ្រួសារ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន នោះ ផលិតកម្ម​សាន់​ដេ និង​អ្នកនិពន្ធ​បទ​បទ​«​អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូច​គ្នា​» នេះ​បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ និង​លុប​បទ​ចម្រៀង​នេះ​ចោល តែ​អ្នក​ច្រៀង​គឺ​នាយ​ចឺម មិន​បាន​សុំ​ទោស​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ