រាជធានីភ្នំពេញ៖អ្នកនាងមាស ម៉ូលីណាពិធីការិនី និងជាអតីតហ្វ្រេស៊ីហ្គើលចំណាត់ថ្នាក់លេខ៣ជំនាន់ទី១ជួបស្នេហ៍មិនសមប្រកបបែកបាក់គ្នាខណៈមានកូន៣នាក់ទៅហើយ ។ ក្រោយពេលភ្ជាប់ពាក្យជាមួយគូថ្មីមិនទាន់បានប៉ុន្មានផង កាលពីពេល ថ្មីៗកន្លងមកអតីតស្វាមីពិធីការិនី មាស ម៉ូលីណា បានបង្ហាញរូបថតព្រីវីឌីង ។ ទោះជាយ៉ាងណាក្តីអ្នកនាងមាស ម៉ូលីណា នៅតែរក្សាភាពស្ងាត់ស្ងៀម មិនទម្លាយពីមូលហេតុនិងពេលវេលានៃការបែកបាក់ជាមួយអតីតស្វាមីទេ ។
ជីវិតជួបរឿងបែបនេះ តែអ្នកនាងមាស ម៉ូលីណា ហាក់មិនឈឺចាប់អ្វីទេ ដោយនៅពេលនេះគេកត់សម្គាល់ឃើញនាងនៅតែមានភាពស្រស់ស្រាយជាធម្មតា ហើយក្រៅពីការងារនាងតែងតែចំណាយពេលជាមួយកូនប្រុសទាំងបីរបស់ខ្លួន ។
ក្រោយពេលជាប់ហ្វ្រេស៊ីហ្គើលចំណាត់ថ្នាក់លេខ៣កាលពីឆ្នាំ២០០២ មិនបានប៉ុន្មានផង អ្នកនាងមាស ម៉ូលីណា បានរៀបការជាមួយលោក សាក់ ម៉ូលីន ជាគ្រូពេទ្យ ។ គូស្វាមី ភរិយានេះមានកូនប្រុសចំនួនបីនាក់ ក្នុងនោះកូនទីពីរជាកូនភ្លោះ ។
បើទោះបីជារយៈពេលយូរឆ្នាំក៏ដោយ ក៏អ្នកនាងមាស ម៉ូលីណា នៅតែមានប្រជាប្រិយភាពដដែល មិនចាញ់តារាជំនាន់ក្រោយប៉ុន្មានទេ ។ មានអ្នកគាំទ្រជាច្រើនបានសរសើរអ្នកនាង ម៉ូលីណា ថាពូកែថែរក្សាសម្រស់ គឺនាងថែឲ្យនៅតែសាច់ចាំដដែល ថ្វីបើពេលនេះនាងមានកូន៣នាក់ទៅហើយក្តី ។ មាស ម៉ូលីណា ត្រូវគេចាត់ទុកថាជាពិធីការិនីមិនដែលពើបប្រទះនឹងរឿងអាស្រូវទេ ចាប់តាំងពីដំបូងរហូតដល់មានស្វាមី និងកូន ៕
ចែករំលែកព័តមាននេះ