ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ិ​ន នារីរ័ត្ន អ្វី​ៗ​ប្រែប្រួលអស់​ទៅ​ហើយ​មិន​អាច​វិល​វិញ​ទេ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​ពិធី​ការិនី​ស៊ិន នារីរ​ត្ន័ បាន​បាត់​មុខជា​យូរ​មក​ហើយពី​កញ្ចក់​ទូរទស្សន៍ ។ ពី​មុន​ទស្សនិកជន​តែងតែ​ឃើញ​មុខ​នាង​នៅ​ទូរទស្សន៍​បាយ័ន តែ​ក៏​បាត់​រហូត​មក​ដល់​ពេល​នេះ ។ ស៊ិ​ន នារីរ័ត្ន…

រាជធានី​ភ្នំពេញ​៖ អតីត​ពិធី​ការិនី​ស៊ិន នារីរ​ត្ន័ បាន​បាត់​មុខជា​យូរ​មក​ហើយពី​កញ្ចក់​ទូរទស្សន៍ ។ ពី​មុន​ទស្សនិកជន​តែងតែ​ឃើញ​មុខ​នាង​នៅ​ទូរទស្សន៍​បាយ័ន តែ​ក៏​បាត់​រហូត​មក​ដល់​ពេល​នេះ ។ ស៊ិ​ន នារីរ័ត្ន បាន​ចាក​ចេញពី​អាជីព​ពិធី​ការិនី​ក្រោយ​ពេល​ចូល​រោងការ ។ នារីរ​ត្ន័ មានមុខ​របរ​ថ្មី​មើល​ខុស​ត្រូវ និង​មានកូន​ទៀត​ផង​ទើប​មិន​អាច​វិល​រក​អាជីព​ចាស់​វិញ​បាន ។

ក្រោយ​ពេល​រៀប​ការ​រួច ស៊ិ​ន នារីរ័ត្ន បាន​ក្លាយជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ ដូច្នេះ​ហើយ​នាង​ក៏​បោះបង់​អាជីព​ពិធី​ការិនី​ទូរទស្សន៍ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ស៊ិ​ន នារីរ័ត្ន ឲ្យ​ដឹង​ថា​នាង​កំពុង​រស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ស្វាមី និង​កូនស្រី​ម្នាក់ ។ «​មូលហេតុ​ដែល​នាង​ខ្ញុំ​មិន​អាច​ឈាន​ជើង​ចូល​សិល្បៈ​សា​ជា​ថ្មី​ដោយសារ​តែ​រវល់​មើល​ខុស​ត្រូវ​មុខ​ជំនួញ ជា​ពិសេស ហាង​អាហារ​ជប៉ុន​ឈ្មោះ​ហុ​ក​កៃ​ដូ នេះ​តែ​ម្ដង​។ ការណ៍​ពិត​ទៅ​ខ្ញុំ​ពិតជា​ស្រឡាញ់ និង​ស្ដាយ​ការងារ​សិល្បៈ​ខ្លាំង​ណាស់ ព្រោះ​មហាជន​មួយ​ចំនួន​ស្គាល់​ខ្ញុំ​មក​ដល់​សព្វ​ថ្ងៃនេះ​ក៏​ដោយសារ​តែ​សិល្បៈ​ដែរ​»​។

ស៊ិ​ន នារីរ​ត្ន័ ចាត់​ទុក​របរ​ថ្មី​ជា​ជោគជ័យ​មួយ​ដ៏​ធំ​សម្រាប់​នាង ដោយសារ​តែ​ហាង​របស់​មាន​អតិថិជន​ច្រើន ក្រោយ​ពី​បើក​ដំណើរការ​បាន​២​ខែ ។

ស៊ិ​ន នារីរ​ត្ន័ និយាយ​ទៀត​ថា​«​មិន​អាច​មក​កាន់​ក្បាល​មេក្រូ​និយាយ​ដូច​មុន​ទេ ដ្បិត​ស្ថានភាព​បាន​ប្រែ​ប្រួល​អស់​ទៅ​ហើយ ។ នាង​ខ្ញុំ​នៅ​ចាត់ចែង​ការងារ និង​មើល​កូន​ដល់​ទៅ​២​នាក់​ដែល​មិន​ត្រូវ​បណ្តោយ​ឲ្យ​ខាត​ពេល​។​មួយទៀត​លើ​មុខរបរ​ក៏​កាន់តែ​រវល់​ទើប​មិន​អាច​ដកឃ្លា​ទៅ​មុខ​បន្ត​បាន ។ បើ​ទោះជា​នាង​ខ្ញុំ​ចាប់​ការងារ​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន​ក្បែរ​១០​ឆ្នាំ តែ​ធ្វើ​ម្តេច​យើង​ដើរ​ដល់​ចំណុច​គ្រួសារ​ថ្មី ។

យ៉ាងណា​នាង​ខ្ញុំ​នៅ​តែ​បន្ត​លើកទឹកចិត្ត​ដល់​ប្អូន​ៗ​រលក​ក្រោយ​ឲ្យ​ខិតខំ​តស៊ូ​ស្រឡាញ់​សិល្បៈ​ត្រូវ​លះបង់​ព្យាយាម គោរព​រៀមច្បង លំបាក​បែប​ណា​អត់ធ្មត ់ព្រោះ​សិល្បៈ​គឺ​ពិបាក​ប្រសិនបើ​ដាក់ចិត្ត​ពិតប្រាកដ​»​។ ពេល​នេះ​ស៊ិ​ន នារីរ​ត្ន័ កំពុង​ពពោះ​កូន​ទី​ពីរ​។ ជា រឿយ​ៗ នាង​តែង​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ជាមួយ​ស្វាមី​ធ្វើ​ឱ្យ​មហាជន​សរសើរ​ពី​ភាព​កក់ក្តៅ​នៅ​ក្នុង​គ្រួសារ​របស់​នាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ