ស្វាមីល្អជាស្វាមីដែលមានសេចក្តីសន្តោសចំពោះភរិយាដោយផ្តល់តួនាទី៥យ៉ាងមានការគ្រប់គ្រង់ចាត់ចែងទ្រព្យសម្បត្តិនៅក្នុងផ្ទះពេញសិទ្ធិជាដើម។ សេចក្តីសន្តោស៥យ៉ាងនោះគឺៈ
១-រាប់អានលើកមុខថាជាភរិយាពេញសិទ្ធិ
២-មិនប្រមាថមាក់ងាយភរិយា
៣-មិនប្រព្រឹត្តកន្លងចិត្តមិនក្បត់ចិត្តភរិយា
៤-ប្រគល់ភាវៈជាធំក្នុងផ្ទះដល់ភរិយាឱ្យពេញសិទ្ធិ
៥-ឱ្យគ្រឿងតុបតែងខ្លួនតាមតម្រូវការ នេះជាកិច្ចត្រូវបំពេញជាស្វាមីល្អ ។ កាលបើបុរសណាលះបង់តួនាទីរបស់ខ្លួន បែរជាប្រើអំពើហិង្សា វាយតប់ មាក់ងាយ ជេរប្រមាថ ស្រវឹងស្រាអួទីនួរាល់ថ្ងៃ រំលោភលើរាងកាយប្រពន្ធដោយគ្មានចិត្តមេត្តា បុរសនោះនឹងបាននាមថាជាប្តីគម្រក់ ប្តីមិនប្រកបដោយធម៌ វាជារឿងអាក្រក់បំផុតចំពោះបុរសជាមេគ្រួសារ ។
កាលបើបុរសណាលះបង់តួនាទីរបស់ខ្លួន បែរជាប្រើអំពើហិង្សា វាយតប់ មាក់ងាយ ជេរប្រមាថ ស្រវឹងស្រាអួទីនួរាល់ថ្ងៃ រំលោភលើរាងកាយប្រពន្ធដោយគ្មានចិត្តមេត្តា បុរសនោះនឹងបាននាមថាជាប្តីគម្រក់ ប្តីមិនប្រកបដោយធម៌ វាជារឿងអាក្រក់បំផុតចំពោះបុរសជាមេគ្រួសារ ។
ចែករំលែកព័តមាននេះ