ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខ្លះ​មិន​ត្រូវការ​មើល​លាមក​តែ​ចូល​ចិត្ត​មើល​ទោស​អ្នក​ដទៃ

5 ឆ្នាំ មុន

ការ​រៀន​សម្លឹង​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃនឹង​នាំ​ឱ្យ​យើង​កាត់​បន្ថយ​នូវ​ការ​ខឹង ស្អប់ ទោមនស្ស សោមនស្ស និង​មានឱកាស​កើតឡើង​នូវ​មេត្តា​ចិត្តបាន​។ ត្រូវ​ដឹង​ថា មេត្តា​ជា​គ្រឿង​ទ្រទ្រង់​លោក ចំណែក​ព្យាបាទ​ជា​គ្រឿង​ដុត​លោក ។ អរិយបុគ្គល​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​មិន​ដែល​មើល​ទោស​កំហុស​អ្នក​ដទៃ​ទេ…

ការ​រៀន​សម្លឹង​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃនឹង​នាំ​ឱ្យ​យើង​កាត់​បន្ថយ​នូវ​ការ​ខឹង ស្អប់ ទោមនស្ស សោមនស្ស និង​មានឱកាស​កើតឡើង​នូវ​មេត្តា​ចិត្តបាន​។ ត្រូវ​ដឹង​ថា មេត្តា​ជា​គ្រឿង​ទ្រទ្រង់​លោក ចំណែក​ព្យាបាទ​ជា​គ្រឿង​ដុត​លោក ។

អរិយបុគ្គល​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​មិន​ដែល​មើល​ទោស​កំហុស​អ្នក​ដទៃ​ទេ ចិត្ត​របស់​លោក​ជា​ចិត្ត​បរិសុទ្ធ រមែង​មើលឃើញ​តែ​សេចក្ដី​ល្អ​របស់​សព្វ​សត្វ ។ ឯ​ពួក​បុថុជ្ជន​មិន​ដូច្នោះ​ទេ ច្រើន​តែ​មានចិត្ត​ប្រកាន់ទោស​អូស​ដំណើរ ថ្នាំងថ្នាក់ ចងចិត្ត​ប្រទូស្ត និង​បង្ក​បញ្ហា​ផ្សេង​ៗ​ទៅ​លើ​អ្នក​ដទៃ ។

គួរ​ពិចារណា​នូវ​ចំណុច​ដូច​តទៅ​នេះ តាម​ធម្មតា​មនុស្ស​យើង​ចូល​ចិត្ត​មើល​ផ្កា មើលរូប​ស្អាត​ផ្សេង​ៗ ប៉ុន្តែ​បែរជា​អ្នកខ្លះ​មិន​ចូល​ចិត្ត​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ទៅ​វិញ​ ។

លាមក​ជា​របស់​ស្មោកគ្រោក របស់​ស្អុយ​អសោចិ៍​មិន​ត្រូវការ​មើល​ឡើយ ប៉ុន្តែ​បែរជា​ចូល​ចិត្ត​សម្លឹង​មើល​សេចក្ដី​អាក្រក់ អំពើ​ទុច្ចរិត ឬ​ទោស​កំហុស​របស់​អ្នក​ដទៃ​ទៅ​វិញ វា​ជា​រឿង​មិន​គួរ​ទេ ។