ភាពផ្អែមល្ហែមរបស់នាងប៉ារីស ជែកសុន កូនស្រីរបស់លោកម៉ៃឃើល ជែកសុន គេឃើញឱបថើបគ្នាជាមួយលោកហ្គាប្រៀល គ្លែន (Gabriel Glenn) យ៉ាងផ្អែមល្ហែម ។
នាងប៉ារីស ជែកសុន ជានារីម្នាក់ប្រកបដោយមន្តស្នេហ៍ ។ កាលពីមុននាងបានបង្ហាញភាពស្រស់ស្រាយក្នុងពេលចងសម្ព័ន្ធភាពលើភេទដូចគ្នាជាមួយនាងខារ៉ា ដេឡេវីន (Cara Delevingne) តារាម៉ូដដ៏ល្បី ។

ពេលនេះប៉ារីស ជែកសុន ចាប់ផ្តើមស្នេហាជាមួយលោកគ្លេនជាមិត្តរួមក្រុម«The Soundflowers» របស់ខ្លួនដោយក្ដីស្រឡាញ់របស់ពួកគេប្រកបដោយភាពស្រស់ស្រាយ ។
នាងប៉ារីស ជេកសុន និងលោកគ្លេនបានចូលផ្សារទំនើបទិញទំនិញ និងថើបគ្នាដោយមិនខ្វល់ពីភ្នែកមនុស្សម្នា ៕
ចែករំលែកព័តមាននេះ