ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាស្រីដ៏ល្បីល្បាញ ឡូ​រ៉េ​ន ​អាច​ចាក​ចេញពីហូ​លី​វូ​ដ​បំពេញ​នាទី​ជា​ម្ដាយ

5 ឆ្នាំ មុន

ទស្សនិកជន​នៅ​លើ​ពិភពលោក​ប្រហែលជា​ខកបំណង ព្រោះ​នាង​ជេ​នី្ន​ហ្វើ​៊ ឡូ​រ៉េ​ន តារា​សម្តែង​ដ៏​ពេញ​និយម​នៅ​លើ​ពិភពលោក កំពុង​ត្រៀម​ចាក​ចេញពី​មជ្ឈដ្ឋាន​សម្តែង​ហូ​លី​វូ​ដ ក្រោយ​ពី​រៀប​ការ​ជាមួយ​លោក​ឃុ​ក ម៉ា​រ៉ូ​នី (Cooke Maroney) ។…

ទស្សនិកជន​នៅ​លើ​ពិភពលោក​ប្រហែលជា​ខកបំណង ព្រោះ​នាង​ជេ​នី្ន​ហ្វើ​៊ ឡូ​រ៉េ​ន តារា​សម្តែង​ដ៏​ពេញ​និយម​នៅ​លើ​ពិភពលោក កំពុង​ត្រៀម​ចាក​ចេញពី​មជ្ឈដ្ឋាន​សម្តែង​ហូ​លី​វូ​ដ ក្រោយ​ពី​រៀប​ការ​ជាមួយ​លោក​ឃុ​ក ម៉ា​រ៉ូ​នី (Cooke Maroney) ។ នេះ​បើ​ការ​បញ្ជាក់​ពី​ទស្សនាវដ្ដី «Us Weekly» របស់​អា​មេ​រិ​ក ។

នាង​ឡូ​រ៉េ​ន កាលពីមុន​បាន​សេពគប់​ជាមួយ​លោក​ដា​រ៉េ​ន អា​រ៉ូ​ណូ​ហ្វ​ស្គី (Darren Aronofsky) អ្នកដឹកនាំ​រឿង​ដ៏​ល្បី ប៉ុន្តែ​បាន​បែកបាក់​គ្នា និង​មួយ​រយៈ​ក្រោយ​ក៏​ជួបនឹង​លោក​ម៉ា​រ៉ូ​នី ។ ពេល​នេះ​ពួក​គេ​កំពុង​គិតគូរ​មានកូន​ជាមួយ​គ្នា ។

បច្ចុប្បន្ន​តារា​សម្តែង​ដ៏​ល្បី​រូប​នេះ​មាន​ដំណឹង​ថា​បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក​ម៉ា​រ៉ូ​នី​រួច​ហើយ ធ្វើ​ឲ្យ​សម្ព័ន្ធភាព​កាន់តែ​មាន​ភាព​រលូន អាច​នឹង​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ពេល ឆាប់​ៗ​នេះ ។

ទស្សនាវដ្ដី​«Us Weekly» បាន​ឲ្យ​ដឹង​ថា​ឡូ​រ៉េ​ន សន្សឹម​ៗ​នឹង​ចាក​ចេញពី​ហូ​លី​វូ​ដ «Gossip Cop» បាន​បញ្ជាក់​ថា​នាង​នឹង​ចាក​ចេញពី​អាជីព​សម្តែង​ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ