ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​អើយ​នៅ​តែ​៥​ថ្ងៃ​ទៀត​ទេ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ចូល​មក​ដល់​ហើយ

5 ឆ្នាំ មុន

ម្តេច​បាត់​ដំណឹង​កូន​ឈឹង កន្លែងធ្វើការ​របស់​កូន​បាន​ឈប់​សម្រាក​ឬទេ? បើ​បាន​សម្រាក កូន​មក​លេង​នឹង​ពុក​ម៉ែ​ផង កូន​អ្នក​ជិត​ខាងគេ​មក​ជុំ​គ្នា​បណ្តើរ​ៗ​ហើយ គេ​សើច​សប្បាយ​ហាក់​មាន​សុភមង្គល​ណាស់ ។ ចំណែក​ផ្ទះ​យើង​ស្ងាត់ជ្រងំ​ធ្វើ​ឱ្យ​ម៉ែ​ខ្លោចចិត្ត​ហូរ​ទឹកភ្នែក​ទាំង​មិនដឹង​ខ្លួន​ព្រោះតែ​នឹក​កូន ម៉ែ​ចង់​ឃើញ​កូន​ៗ​មក​ជួបជុំ​គ្នា សើច​លេង​សប្បាយ​ដូច​គ្រួសារ​អ្នក​ជិតខាង​ដែរ…

ម្តេច​បាត់​ដំណឹង​កូន​ឈឹង កន្លែងធ្វើការ​របស់​កូន​បាន​ឈប់​សម្រាក​ឬទេ? បើ​បាន​សម្រាក កូន​មក​លេង​នឹង​ពុក​ម៉ែ​ផង កូន​អ្នក​ជិត​ខាងគេ​មក​ជុំ​គ្នា​បណ្តើរ​ៗ​ហើយ គេ​សើច​សប្បាយ​ហាក់​មាន​សុភមង្គល​ណាស់ ។ ចំណែក​ផ្ទះ​យើង​ស្ងាត់ជ្រងំ​ធ្វើ​ឱ្យ​ម៉ែ​ខ្លោចចិត្ត​ហូរ​ទឹកភ្នែក​ទាំង​មិនដឹង​ខ្លួន​ព្រោះតែ​នឹក​កូន ម៉ែ​ចង់​ឃើញ​កូន​ៗ​មក​ជួបជុំ​គ្នា សើច​លេង​សប្បាយ​ដូច​គ្រួសារ​អ្នក​ជិតខាង​ដែរ ។

ពុក​ម៉ែ​ចង់​ប្រាប់​កូន​ថា ក្នុង​បេះដូង​ពុក​ម៉ែ​មាន​រូប​កូន​ជា​និច្ច អ្នក​ដែល​ស្មោះ​ជាមួយ​កូន គឺ​មាន​តែ​ពុក​ម៉ែ​ប៉ុណ្ណោះ ព្រោះ​ពុក​ម៉ែ​ហ៊ាន​ទទួលយក​នូវ​ទ​ង្វើ​របស់​កូន​គ្រប់​បែប​យ៉ាង មិន​ថា​ទ​ង្វើ​នោះ​ជា​ទ​ង្វើ​វិជ្ជមាន ឬ​ទ​ង្វើ​អវិជ្ជមាន​ទេ ទោះ​កូន​អាក្រក់​ល្អ ស ខ្មៅ ត្រូវ​ខុស​យ៉ាងណា ក៏​ពុក​ម៉ែ​ទទួលយក​បាន​ដែរ​ ។

ចំពោះ​អ្នក​ដទៃ គេ​អាច​ទទួលយក​បាន​តែ​ចំពោះ​ភាព​វិជ្ជមាន​របស់​កូន​ប៉ុណ្ណោះ ចំណែក​ចំណុច​មិនល្អ ភាព​អវិជ្ជមាន ទ​ង្វើ​អាក្រក់ កំហុសឆ្គង​របស់​កូន គេ​មិន​អាច​ទទួលយក​បានជា​ដាច់ខាត ហើយ​គេ​ប្រាកដជា​បោះបង់​ចោល​កូន​មិន​ខាន ។

តែ​ចំពោះ​ពុក​ម៉ែ​ទោះបី​កូន​ជា​មនុស្ស​យ៉ាងណា​ក៏​ដោយ​ក៏​កូន​នៅ​តែ​ជា​កូន​របស់​ពុក​ម៉ែ ពុក​ម៉ែ​នៅ​តែ​ស្រឡាញ់​កូន ហើយនឹង​លើកលែង​ឲ្យ​កូន​ជា​និច្ច មិន​ដែល​យកទោស អូស​ដំណើរ​កូន​ឡើយ នេះ​ហើយ​គឺជា​បេះដូង​ពុក​ម៉ែ ដែល​ស្មោះ​ចំពោះ​កូន ។

ប្រញាប់​មក​ជួប​ពុក​ម៉ែ ពុក​ម៉ែ​កំពុង​ទន្ទឹងរង់ចាំ​ផ្លូវ​កូន​គ្រប់​ដង្ហើម ម៉ែ​នឹក​កូន ម៉ែ​ស្រឡាញ់​កូន ម៉ែ​មិន​ប្រាថ្នា​អ្វី​ក្រៅពី​នេះ​ទេ ឆាប់​មក​ណា​កូន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ចេះ​តែរ​ង្កិ​ល​ទៅ​មុខ​ហើយ ។