នាងវ៉ាង ហាណា (Hwang Hana) អតីតគូស្នេហ៍របស់លោកផាក យូឈុន (Park Yoochun) ជាតារាចម្រៀងទើបតែចាប់ខ្លួនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ក្នុងរឿងក្ដីប្រើប្រាស់ និងលក់គ្រឿងញៀន ។ នាងសារភាពថាមានមិត្តភក្ដិដ៏លេចធ្លោម្នាក់បង្ខំឲ្យខ្លួនប្រើគ្រឿងញៀន។ នេះបើតាមរបាយការណ៍របស់ «SBS» ស្ថានីយទូរទស្សន៍ដ៏ល្បីក្នុងកូរ៉េខាងត្បូង ។

មេធាវីរបស់នាងវ៉ាង ហាណា បានឲ្យដឹងថា« យើងព្រមទទួលបទចោទប្រកាន់ប្រើគ្រឿងញៀន នាងបានប្រព្រឹត្តខុស និងចាប់ផ្ដើមប្រើថ្នាំ «Philopon» មួយក្នុងចំណោមប្រភេទ «Methamphetamine» ជាសារធាតុជំរុញដល់ប្រព័ន្ធសរសៃប្រសាទផ្នែកកណ្ដាល ជាលើកដំបូងក្នុងឆ្នាំ២០១៥ ។ នាងប្រើវានៅក្នុងរដូវស្លឹកឈើលាស់ និងរដូវក្ដៅនៃឆ្នាំនោះ និងបានប្រើពេលនៅក្រុងពូសាន »។
របាយការណ៍បញ្ជាក់បន្តទៀតថាមានក្មួយស្រីម្នាក់របស់អ្នកបង្កើតក្រុមហ៊ុនផលិតទឹកដោះគោ «Namyang Dairy Products» ព្យាយាមឲ្យឈប់ប្រើថ្នាំប្រភេទនេះក្នុងរយៈពេល៣ឆ្នាំ ។ លុះរហូតមកដល់ចុងឆ្នាំ២០១៨ មានមិត្តម្នាក់បានបបួលឲ្យនាងប្រើម្ដងទៀត ទោះបីជានាងបានឈប់ក៏ដោយ ប៉ុន្តែមិត្តម្នាក់ឈ្មោះ «អេ» ជាឈ្មោះសន្មតបង្ខំឲ្យប្រើបន្ត ៕
ចែករំលែកព័តមាននេះ