ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​មាន​នរក​ឯណា​ដែល​ក្តៅ​ដូច​នរក​គឺ​…

5 ឆ្នាំ មុន

រឿង​ប្រេត​នរក​ដែល​មាននៅ​ក្នុង​ចិត្ត​សន្តាន​នោះ​ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ឱ្យ​ពិចារណា​នូវ​ភាសិត​ដូច​តទៅ ម្នាល​ភិក្ខុ​ទាំងឡាយ មិន​មាន​នរក​ឯណា​ដែល​មាន​កម្ដៅ​ខ្លាំងក្លា​ជាង​នរក​គឺ រូប សំឡេង ក្លិន រស សម្ផស្ស​ទាំងឡាយ​ដែល​គេ​មិន​ត្រូវការ មិន​ស្រឡាញ់ មិន​ចូល​ចិត្ត​នោះ​ទេ​។…

រឿង​ប្រេត​នរក​ដែល​មាននៅ​ក្នុង​ចិត្ត​សន្តាន​នោះ​ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ឱ្យ​ពិចារណា​នូវ​ភាសិត​ដូច​តទៅ ម្នាល​ភិក្ខុ​ទាំងឡាយ មិន​មាន​នរក​ឯណា​ដែល​មាន​កម្ដៅ​ខ្លាំងក្លា​ជាង​នរក​គឺ រូប សំឡេង ក្លិន រស សម្ផស្ស​ទាំងឡាយ​ដែល​គេ​មិន​ត្រូវការ មិន​ស្រឡាញ់ មិន​ចូល​ចិត្ត​នោះ​ទេ​។ របស់​អស់ទាំង​នេះ​ហើយ​គឺជា​កន្លែង​មាន​កម្ដៅ​យ៉ាង​ខ្លាំង​សម្បើម​នៃ​បុគ្គល​អវិជ្ជា​។

ម្នាល​ភិក្ខុ​ទាំងឡាយ នៅ​មាន​ទៀត នរក​ដែល​ខ្លាំងក្លា​ជាង​នេះ​គួរ​ឲ្យ​ខ្លាច​ជាង​នេះ គឺ​បុគ្គល​ណា​ដែល​មិនដឹង​តាម​សេចក្ដី​ពិត មិនដឹង​នូវ​អរិយ​សច្ចៈ​៤ គេ​រមែង​ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ កាលណា​គេ​មាន​សេចក្ដី​ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ គេ​រមែង​វិល​កើត កាល​គេ​មានការ​កើត​ក៏​រមែង​មានការ​ចាស់ ការ​ឈឺ ការ​ស្លាប់ សេចក្ដី​សោក ខ្សឹកខ្សួល ទុក្ខ​កាយ ទុក្ខ​ចិត្ត សេចក្ដី​ថ្នាំងថ្នាក់​ចិត្ត និង​ការ​ចង្អៀតចង្អល់​ចិត្ត ហើយ​គេ​រមែង​មិន​រួច​ចាក​សេចក្ដី​ទុក្ខ​នោះ​ឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​នេះ ហើយ​ជា​នរក​ដែល​យើង​ថា​ក្ដៅ​ណាស់ គួរ​ឲ្យ​ខ្លាច​ដូច​នរក​ក្នុង​ឋាននរក​នោះ​។