ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ័​ត្ន រចនា សប្បាយចិត្ត​ណាស់​នៅ​អូស្ត្រាលី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រ័​ត្ន រចនា បាន​សម្តែង​ក្តី​រំភើប​រីករាយ​ឥត​ឧបមា ចំពោះ​ការ​គាំទ្រ​រូប​នាង​ពេល​សម្តែង​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ក្នុង​រយៈពេល​ជាង​មួយ​ខែ​មកនេះ ។ តារាចម្រៀង​រូប​នេះ​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ​៖ រ័​ត្ន រចនា បាន​សម្តែង​ក្តី​រំភើប​រីករាយ​ឥត​ឧបមា ចំពោះ​ការ​គាំទ្រ​រូប​នាង​ពេល​សម្តែង​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ក្នុង​រយៈពេល​ជាង​មួយ​ខែ​មកនេះ ។ តារាចម្រៀង​រូប​នេះ​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី​២៥ មីនា ឆ្នាំ​២០១៩ ហើយ​បាន​វិល​មក​វិញ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

រ័​ត្ន រចនា និយាយ​ថា «​ក្នុង​ដំណើរ​បេសកកម្ម​ច្រៀង​រាំ​នៅ​ក្នុង​ប្រទេស​អូ​ស្រា​លី​ដែល​មាន​រយៈពេល​ប្រមាណ​​ជា​៥​ស​ប្តា​ហ៍​កន្លង​មក​នាង​ខ្ញុំ​ពិតជា​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង ព្រោះ​បងប្អូន​ខ្មែរ​នៅ​ទីនោះ​បាន​ទទួល​រាក់ទាក់ និង​គាំទ្រ​ដល់​នាង​ខ្ញុំ និង​តារា​ផ្សេង​ទៀត​ដែល​ចេញ​ទៅ​សម្តែង​នៅ​ទីនោះ ។ បងប្អូន​ខ្មែរ​នៅ​ទីនោះ​បាន​ពេញចិត្ត និង​ចង់​ឃើញ​យើង​ដោយ​ផ្ទាល់ ទើប​ពួក​គាត់​បាន​នាំ​គ្នា​ទិញ​សំបុត្រ​ស្ទើរ​គ្មាន​កី​អី​អង្គុយ ដែល​ចំនួន​អ្នក​ចូល​ទស្សនា​នោះ​លើស​ពី​ការ​រំពឹង ធ្វើ​ឲ្យ​នាង​ខ្ញុំ និង​តារា​ផ្សេង​ទៀត​ពិតជា​សប្បាយ​រីករាយ​រក​ពាក្យ​អ្វី​ប្រៀបផ្ទឹម​បាន​ឡើយ »​។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​រ័​ត្ន រចនា បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពី​ជនរួមជាតិ​នៅ​ក្រៅប្រទេស​។ កន្លង​មក​ហាក់​មិនសូវ​ចាប់អារម្មណ៍​លើ​នាង​ខ្លាំង ដោយសារ​តែ​គេ​មិន​ទាន់​ស្គាល់​នាង​ច្បាស់ ។ «​ការ​ទទួល​បានការ​គាំទ្រ​របស់​បងប្អូន​នៅ​ក្រៅប្រទេស​នា​ពេល​នេះ​ទំនងជា​នាង​ខ្ញុំ​ល្បីឈ្មោះ ក្រោយ​ច្រៀង​បទ​«​មេម៉ាយ​សប្បាយចិត្ត​» បើ​ទោះបីជា​មាន​អ្នកខ្លះ​សម្តែង​ការ​ពេញចិត្ត​ទឹកដម​សំឡេង​របស់​នាង​ខ្ញុំ​ក៏​ដោយ »​។ រ័​ត្ន រចនា និយាយ​បែប​នេះ ។

រ័​ត្ន រចនា សង្ឃឹមថា​នាង​នឹង​បាន​ជោគជ័យ​ថ្មី​ទៀត​សម្រាប់​ការ​ចេញ​សម្តែង​នៅ​ប្រទេស​ផ្សេង​ទៀត បើ​ទោះបីជា​ប្រទេស​ដែល​ជា​គម្រោង​នោះ​នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ក្តី​។ សម្រាប់​ជោគជ័យ​នៅ​លើ​ទឹកដី​អូស្ត្រាលី​រ័​ត្ន រចនា ឲ្យ​ដឹង​ថា នាង​អាច​រក​ប្រាក់​នៅ​ទីនោះ​ច្រើន​គួ​សម ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយ​ចំណូល​ដែល​រកបាន​ក្នុងស្រុក​មិន​លើសខ្វះ​គ្នា​ច្រើន​ប៉ុន្មាន​ឡើយ ។

ដំណើរ​ចេញ​ទៅ​ច្រៀង​រាំ​នៅ​ប្រទេស​អូស្ត្រាលី​ពី​តារាចម្រៀង​រ័​ត្ន រចនា ហៅ​មេម៉ាយ​សប្បាយចិត្ត គឺជា​ការ​សម្រេច​គម្រោង​ទី​មួយ លើ​ផែនការ​ដែល​នាង​ចង់​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​២​ផ្សេង​ទៀត​គឺ​បារាំង និង​អា​មេ​រិ​ក ។

ការ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​គឺជា​ការ​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​ពី​សមាគម​មួយ​ក្នុង​រដ្ឋ​មេ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ និង​ការ​រាំ​លេង​សប្បាយ​សម្រាប់​ជនរួមជាតិ​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ