ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​៦​ថ្ងៃ​ទៀត​បុណ្យចូលឆ្នាំ​ថ្មី​មក​ដល់​ហើយ​បាត់​ដំណឹង​កូន​ឈឹង

4 ឆ្នាំ មុន

ចិត្តជា​ឪពុក​ម្ដាយ​គ្រប់​រូប មិន​ដែល​មាន​ម៉ែឪ​ណា​ដែល​មិន​នឹក​កូន មិន​គិតដល់​កូន​នោះ​ទេ ពុក​ម៉ែ​តែង​នឹក​កូន​គិត​កូន​គ្រប់ពេល ទឹកភ្នែក​របស់​ពុក​ម៉ែ​តែង​ស្រក់​ហូរ​មក​ជា​រឿយ​ៗ ព្រោះ​ក្តី​ស្រឡាញ់​កូន ត្រូវ​ការកូន​ក្នុង​ឱកាស​ដ៏​ពិសេស​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។ កូន​អើយ​នៅ​ពេល​ដែល​កូន​ឃ្លាតឆ្ងាយ​ពី​ពុក​ម៉ែ ឬ​ពេល​ដែល​កូន​មិន​នៅ​ជិត​ម៉ែ…

ចិត្តជា​ឪពុក​ម្ដាយ​គ្រប់​រូប មិន​ដែល​មាន​ម៉ែឪ​ណា​ដែល​មិន​នឹក​កូន មិន​គិតដល់​កូន​នោះ​ទេ ពុក​ម៉ែ​តែង​នឹក​កូន​គិត​កូន​គ្រប់ពេល ទឹកភ្នែក​របស់​ពុក​ម៉ែ​តែង​ស្រក់​ហូរ​មក​ជា​រឿយ​ៗ ព្រោះ​ក្តី​ស្រឡាញ់​កូន ត្រូវ​ការកូន​ក្នុង​ឱកាស​ដ៏​ពិសេស​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។

កូន​អើយ​នៅ​ពេល​ដែល​កូន​ឃ្លាតឆ្ងាយ​ពី​ពុក​ម៉ែ ឬ​ពេល​ដែល​កូន​មិន​នៅ​ជិត​ម៉ែ ក្នុង​ទ្រូង​ពុក​ម៉ែ​តឹង​ណែន​ចង្អៀត អួលអាក់​ព្រោះ​ម៉ែ​នឹក​កូន​ខ្លាំង​ណាស់ ។

ក្នុង​ចិត្ត​របស់​ពុក​ម៉ែ​តែង​នឹកគិត​ដល់​កូន​ជា​និច្ច ចុះ​ក្នុង​ចិត្ត​របស់​កូន​មាន​ដែល​នឹក​ដល់​ពុក​ម៉ែ​ទេ? ឬ​ក៏​ទាល់តែ​កូន​ជួប​ឧបសគ្គ​ផ្សេង​ៗ ឬ​ទាល់តែ​មានការ​ងារ​ចង់​ឲ្យ​ម៉ែ​ជួយ ទើប​កូន​នឹក​ដល់​ម៉ែ កូន​ត្រូវការ​ម៉ែ ។

កូន​មាន​ដឹង​ទេ​ថា គ្រប់ពេលវេលា​ដែល​ម៉ែ​ឃើញ​គ្រួសារ​អ្នក​ជិត​ខាងគេ​មក​ជួបជុំ​គ្នា​សើច​សប្បាយ​ក្អាក់ក្អាយ ម៉ែ​តែង​នឹក​ដល់​កូន ម៉ែ​ស្រក់​ទឹកភ្នែក ម៉ែ​ចង់​ឲ្យ​កូន​របស់​ម៉ែ​មក​ជុំ​គ្នា​សប្បាយ​រីករាយ​ដូច​គ្រួសារ​គេ​ដែរ ចង់ឱ្យ​កូន​មក​ហូប​បាយ​ជុំ​គ្នា​ជាមួយនឹង​ពុក​ម៉ែ ចង់ឱ្យ​កូន​ជូន​ម៉ែ​ទៅ​វត្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នឹង​គេ ហើយ​គ្រប់ពេលវេលា ។

ម៉ែ​ត្រូវ​ការកូន​ខ្លាំង​ណាស់ ម៉ែ​ប្រាថ្នា​ចង់​ឲ្យ​កូន​មក​មើល​ម៉ែ ចង់​ឲ្យ​កូន​មក​ដើម្បី​ឲ្យ​ម៉ែ​ឃើញ​មុខ​នៅ​ក្នុង​ឱ្យ​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ​នេះ ព្រោះ​ម៉ែ​នឹក​កូន ម៉ែ​ចង់​ឲ្យ​កូន​មក​នៅ​នែបនិត្យ​ជិត​ពុក​ម៉ែ បើ​កូន​គ្មាន​អ្វី​យក​មក​ជូន​ពុក​ម៉ែ​ក៏​ហី​ទៅ​ចុះ ឲ្យ​តែ​កូន​គ្រប់​គ្នា​មក​ឲ្យ​ពុក​ម៉ែ​ឃើញ​មុខតែ​ប៉ុណ្ណឹង ពុក​ម៉ែ​សប្បាយចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​គ្មាន​ឡើយ ។