មុនពេលបរិនិព្វាន ព្រះដ៏មានព្រះភាគទ្រង់បានប្រតិស្ឋានទុកនូវគារវវត្ថុ៥យ៉ាងដើម្បី
បានជាស្រែបុណ្យដ៏ប្រសើររបស់សាធុជនទាំងឡាយ ។
កាលដែលព្រះសម្ពុទ្ធហៀបនឹងបរិនិព្វានទៅហើយ ព្រះអង្គទ្រង់បានប្រតិស្ឋាននូវគារវវត្ថុ៥យ៉ាងសម្រាប់សព្វសត្វបំពេញបុណ្យកុសលថា ព្រះពុទ្ធរូប១ ព្រះពោធិព្រឹក្ស១ ព្រះស្តូប១ ព្រះជិនធាតុ១ ព្រះធម៌៨ម៉ឺន ៤ពាន់ព្រះធម្មក្ខន្ធដែលព្រះអង្គទ្រង់សម្តែងហើយដោយប្រពៃ១ ។
ទាំងអស់នេះសុទ្ធតែជាគារវវត្ថុគឺព្រះសម្មាសម្ពុទ្ធទ្រង់ប្រតិស្ឋានទុកក្នុងឋានដ៏ប្រសើរដើម្បីបានជាបុញ្ញខេត្តរបស់សត្វទាំងឡាយ ។
សាធុជនណាបានចូលទៅគោរពបូជាដោយកាយសុចរិត វចីសុចរិត មនោសុចរិត បុគ្គលនោះនឹងបានកុសលផលបុណ្យច្រើន ដូចបានបូជាព្រះអង្គដូច្នោះដែរ ។
ចែករំលែកព័តមាននេះ