ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ណា​ទៅ​ដល់​តំបន់​ពុទ្ធ​គ​យា​ដូច​បានឃើញ​ព្រះពុទ្ធ

5 ឆ្នាំ មុន

កាលដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រឈួន​ខ្លាំង ហៀបនឹង​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​និព្វាន គ្រានោះ​ព្រះ​អានន្ទ​ជា​ពុ​ទ្ធុ​ប​ដ្ឋា​កៈ ដែល​នៅ​ជា​សេក្ខបុគ្គល​នៅឡើយ បាន​ក្រាប​បង្គំ​ទូល​ថា ពី​ដើម​រៀង​មក ពួក​ភិក្ខុ​ពុទ្ធ​សាវក​តែងតែ​មក​គាល់ ធ្លាប់​ឃើញ​ព្រះ​អង្គជា​ញឹកញយ គេ​មានចិត្ត​ជ្រះថ្លា​រីករាយ​ណាស់…

កាលដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រឈួន​ខ្លាំង ហៀបនឹង​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​និព្វាន គ្រានោះ​ព្រះ​អានន្ទ​ជា​ពុ​ទ្ធុ​ប​ដ្ឋា​កៈ ដែល​នៅ​ជា​សេក្ខបុគ្គល​នៅឡើយ បាន​ក្រាប​បង្គំ​ទូល​ថា ពី​ដើម​រៀង​មក ពួក​ភិក្ខុ​ពុទ្ធ​សាវក​តែងតែ​មក​គាល់ ធ្លាប់​ឃើញ​ព្រះ​អង្គជា​ញឹកញយ គេ​មានចិត្ត​ជ្រះថ្លា​រីករាយ​ណាស់ តែ​កាលណា​ព្រះ​អង្គ​ទ្រង់​បរិនិព្វាន​ទៅ​ហើយ មិន​បានឃើញ​ព្រះ​អង្គ​ដូច​ដើម គេ​នឹង​ស្រងេះស្រងោច​ណាស់ ។

គ្រានោះ​ព្រះ​អង្គ​ក៏​ទ្រង់​អនុញ្ញាត​នូវ​សំវេជនីយដ្ឋាន​៤​កន្លែង​សម្រាប់​ពុទ្ធ​សាវក​ណា​ប្រាថ្នា​ចង់​ឃើញ​ព្រះ​អង្គ ទៅ​ពិចារណា​ធម្ម​សង្វេគ​នៅ​ទីកន្លែង​ទាំង​៤​នោះ​ណាមួយ​ក៏​ទុក​ដូច​បាន​ជួប បានឃើញ​តថាគត​ផ្ទាល់​ដែរ និង​នាំ​ឱ្យ​បាន​មគ្គផល​ច្រើន​ណាស់​។ ទីឋាន​គួរ​សង្វេគ​ទាំង​៤​កន្លែង​នោះ​គឺៈ

១-​កន្លែង​ដែល​ព្រះ​សាស្តា​ប្រសូត​នា​ព្រៃ​លុម្ពិនី នគរ​កបិល​ព​ស្តុ ។

២-​កន្លែង​ដែល​តថាគត​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ នា​មណ្ឌល​ពោធិព្រឹក្ស តំបន់​ពុទ្ធ​គ​យា ។

៣-​កន្លែង​ដែល​ព្រះ​បរមគ្រូ​ប្រទាន​បឋម​ទេសនា នា​ព្រៃ​ឥសិបតនមិគទាយវ័ន​នគរ​ពារាណសី​។

៤-​កន្លែង​ដែល​តថាគត​បរិនិព្វាន​នា​សាលវ័ន​ឧទ្យាន​នគរ​កុសិនារា ។

សាធុជន​ណាមួយ​ដែល​បាន​មក​កាន់​ទី​ចារឹក​នៃ​សំវេជនីយដ្ឋាន​៤​កន្លែង​នោះ ណាមួយ​ក៏​មានចិត្ត​ជ្រះថ្លា កើត​សង្វេគ ហើយ​គោរព​បូជា លុះ​បែកធ្លាយ​រាង​កាយ​ទៅ​កាលណា ពួក​ជន​នោះ​នឹង​បាន​ទៅ​សោយសុខ​ក្នុង​ឋានមនុស្ស​និង​ទេវលោក​អស់​សែន​នៃ​កប្ប ។