ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចូល​ឆ្នាំ​​ខ្មែរ ឮថា លោក​ប៉ែន ចំ​រ៉ុ​ង មាន​ដំណឹង​ល្អ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ប៉ែន ចំ​រ៉ុ​ង ត្រៀមខ្លួន​ចូល​រោងការ​នៅ​ខែឧសភា ។ នេះ​ជា​ដំណឹង​ប្រាកដប្រជា​មួយ ដ្បិត​នារី​ជា​គូ​ដណ្តឹង​ជា​អ្នក​អះអាង ។ លោក​ប៉ែន ចំ​រ៉ុ​ង…

រាជធានី​ភ្នំពេញ​៖ លោក​ប៉ែន ចំ​រ៉ុ​ង ត្រៀមខ្លួន​ចូល​រោងការ​នៅ​ខែឧសភា ។ នេះ​ជា​ដំណឹង​ប្រាកដប្រជា​មួយ ដ្បិត​នារី​ជា​គូ​ដណ្តឹង​ជា​អ្នក​អះអាង ។ លោក​ប៉ែន ចំ​រ៉ុ​ង បាន​បណ្ដើរ​គូ​ដណ្តឹង​ចូលរួម​ក្នុង​ពិធី​មួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក គឺ​ពេល​នោះ​ហើយ​ដែល​នារី​ជា​គូ​ដណ្តឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ពេលវេលា​រៀប​ការ ។

កញ្ញា​ហ៊ុន ម៉ា​ណេ ជា​គូ​ដណ្ដឹង បាន​និយាយ​ថា​«​ខ្ញុំ និង​បង​ប៉ែន ចំ​រ៉ុ​ង ត្រៀម​ចូល​រោងការ​ក្រោយ​ពី​ចូល​ឆ្នាំ​ខ្មែរ​ហើយ ពោល​គឺ​អំឡុង​ខែឧសភា ឆ្នាំ​២០១៩ ខាង​មុខ តែ​ពេល​នេះ​ខ្ញុំ​សុំ​មិន​បញ្ជាក់​ពី​ថ្ងៃ​ចូល​រោង​ជ័យ​ពិតប្រាកដ​ឡើយ គ្រប់យ៉ាង​នឹង​បង្ហាញ​ច្បាស់​នៅ​ពេល​ក្រោយ ។

ចំពោះ​ពិធី​មង្គលការ​ទាំងមូល​នឹង​រៀបចំ​ឡើង​នៅ​លើ​ទឹកដី​ខេត្តបាត់ដំបង ដោយ​គ្រោង​នឹង​អញ្ជើញ​មិត្តភក្ដិ​សិល្បៈ​ប្រុស​ស្រី​ល្បីឈ្មោះ​ជា​ច្រើន​រូប​ឲ្យ​ចូលរួម​ផង​ដែរ ។ រៀប​ការ​នៅ​ខេត្ត​ដោយ​មិន​ទាន់​ដឹង​ថា​មាន​ផែនការ​កាត់​ពិធី​ចំណងដៃ​នៅ​ភ្នំពេញ ឬ​យ៉ាងណា​ទេ រង់ចាំ​ពិភាក្សា​គ្នា​សិន »​។

លោក​ប៉ែន ចំ​រ៉ុ​ង បន្ទាប់​ពី​មានរឿង​រ៉ាវ​បែកបាក់​ពី​ភិន សុ​ដា​លី​ស មក ក៏​បាន​សាង​ស្នេហ៍​ជាមួយ​កញ្ញា​ហ៊ុន ម៉ា​ណេ ។ ពេល​នេះ​លោក​ប៉ែន ចំ​រ៉ុ​ង ត្រៀម​ចូល​រោងការ នៅឡើយ​តែ​ភិន សុ​ដា​លី​ស មិន​ទាន់​មាន​តម្រុយ​​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ