មហាសង្ក្រាន្តឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ្រឹស្តសករាជ ២០១៩ មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៨១។ សង្ក្រាន្តចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស. ២០១៩ វេលាម៉ោង១៥និង១២នាទី ។
១-ថ្ងៃអាទិត្រ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស. ២០១៩ វេលាម៉ោង ១៥និង១២នាទីជាថ្ងៃចូលឆ្នាំកុរ ឯកស័ក ជាថ្ងៃវារមហាសង្ក្រាន្ត ។
២-ថ្ងៃចន្ទ ១១កើតខែចេត្រត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស. ២០១៩ ជាវារវ័នបត ។
៣-ថ្ងៃអង្គារ ១២កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស. ២០១៩ នៅវេលាម៉ោង១៩និង១២នាទីជាថ្ងៃវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៌ចូលជាសកល ឆ្នាំកុរ ឯកស័ក មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៨១ដោយបរិបូណ៌ ។
នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃនេះសូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចទាន ធូបថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយជាចិត្តអប្រិយជាប់ដោយគំនុំគំកួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញាធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ ។
ចែករំលែកព័តមាននេះ