ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ខ្លះ​កំពុង​ធ្វើ​អាក្រក់​តែ​មិនដឹង​ថា​នោះ​ជា​អំពើ​បាប

6 ឆ្នាំ មុន

មិនមែន​ក្រៅ​តែ​ពី​ការងារ​រក​ទទួលទាន​បាន​សមប្រកប​ហើយ​ក៏​ត្រូវ​ចប់​ដែរ​នោះ​ទេ គឺ​នៅ​តែ​មានការ​ងារ​សុចរិត​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវធ្វើ ឬ​ត្រូវ​សន្សំ​តាម​ដួងចិត្ត ត្រូវ​អប់រំ​ស្មារតី​ឱ្យ​ធ្លាក់​ក្នុង​អំពើ​ល្អ​រាល់ថ្ងៃ​ដោយ​គ្មាន​ពេល​សម្រាក​ឡើយ ។ តែ​មិន​ដូច្នោះ​ទេ​មនុស្ស​ពួក​ខ្លះ​ពេលទំនេរ​មិន​គិត​សន្សំ​បុណ្យ​កុសល​ទេ​បែរជា​ទៅ​អង្គុយ​និយាយដើម​គេ ពិតជា​មិនល្អ​សោះឡើយ ។ ពិតជា​បែប​នេះ​មែន​ការងារ​អាក្រក់​មាន​ច្រើន​ណាស់ ដែល​អ្នក​ធ្វើ​ហើយ​តែ​មិន​បាន​គិត​ថា…

មិនមែន​ក្រៅ​តែ​ពី​ការងារ​រក​ទទួលទាន​បាន​សមប្រកប​ហើយ​ក៏​ត្រូវ​ចប់​ដែរ​នោះ​ទេ គឺ​នៅ​តែ​មានការ​ងារ​សុចរិត​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវធ្វើ ឬ​ត្រូវ​សន្សំ​តាម​ដួងចិត្ត ត្រូវ​អប់រំ​ស្មារតី​ឱ្យ​ធ្លាក់​ក្នុង​អំពើ​ល្អ​រាល់ថ្ងៃ​ដោយ​គ្មាន​ពេល​សម្រាក​ឡើយ ។ តែ​មិន​ដូច្នោះ​ទេ​មនុស្ស​ពួក​ខ្លះ​ពេលទំនេរ​មិន​គិត​សន្សំ​បុណ្យ​កុសល​ទេ​បែរជា​ទៅ​អង្គុយ​និយាយដើម​គេ ពិតជា​មិនល្អ​សោះឡើយ ។

ពិតជា​បែប​នេះ​មែន​ការងារ​អាក្រក់​មាន​ច្រើន​ណាស់ ដែល​អ្នក​ធ្វើ​ហើយ​តែ​មិន​បាន​គិត​ថា វា​ជា​អំពើ​បាប​នោះ​ឧទាហរណ៍​ដូច​ជា ការ​មានចិត្ត​បៀតបៀន​គេ ឈ្នានីស​គេ និយាយដើម​គេ ច្រណែន​គេ ព្យាបាទ​គេ ខឹង​គេ តូចចិត្ត​នឹង​គេ ដែល​ទាំង​អស់នេះ​មាន​មនុស្ស​ជា​ច្រើន ពេលទំនេរ​ក៏​ទៅ​អង្គុយ​និយាយ​ពី​នេះ​ខ្លះ ពី​នោះ​ខ្លះ អ្នក​នេះ​មិនល្អ​យ៉ាងនេះ អ្នក​នោះ​អាក្រក់​យ៉ាងនេះ យ៉ាងនោះ​ជាដើម នេះ​គឺជា​ការងារ​ដ៏​អាក្រក់​មួយ តែ​បុគ្គល​មិន​បាន​គិត​ថា​វា​ជា​អំពើ​បាប​ទេ ព្រោះ​គេ​គិត​ថា​មិន​បាន​ទៅ​ធ្វើ​ផ្ទាល់​ដៃ ឬ​ទៅ​សម្លាប់​គេ ។

តាម​ពិត​ទៅ​អំពើ​បាប​មិនមែន​ទាល់តែ​អ្នក​ទៅ​សម្លាប់​ជីវិត​គេ​នោះ​ទេ មិន​បាន​សម្លាប់​គេ​ក៏​មាន​បាប​ដូច​គ្នា​ដូច​ជា យើង​មានគំនិត​មិនល្អ ការ​ទៅ​និយាយដើម​គេ​ហ្នឹង​ជា​ប្រភព​នាំ​ឱ្យ​បាប​នោះ ពោល​គឺ​នរណា​នៅ​មាន​អកុសលមូល លោភៈ ទោសៈ មោហៈ បាប​នឹង​មាននៅ​ក្នុង​បុគ្គល​នោះ ហើយ​អពមង្គល​ក៏​កើតឡើង​ក្នុង​ពេល​ដំណាលគ្នា​ដែរ ។

ព្រះពុទ្ធ​ទ្រង់​មិន​សរសើរ​ការងារ​ណា ដែល​ជា​ការងារ​មិន​ប្រក្រតី ការងារ​មានទោស​នាំ​មក​នូវ​សេចក្តី​វិនាស នាំ​មក​នូវ​អពមង្គល​នោះ​ឡើយ ។