មានតែអំពើល្អហ្នឹងហើយជាស្ពានចម្លងយើងទៅរកសេចក្តីសុខ គឺសុខក្នុងលោកនេះផង លុះទម្លាយខន្ធទៅនឹងបានសុខក្នុងបរលោកទៀត ។ ដូចដែលព្រះមានព្រះភាគទ្រង់ទេសនាអប់រំដល់សាធុជនថា អំពើល្អទោះជាមានប្រមាណតិចក៏ដោយ បុគ្គលត្រូវតែសន្សំជានិច្ច ធ្វើរឿយៗយូរៗទៅក៏គង់នឹងពេញដោយបុណ្យបាន ។
ព្រោះហេតុនោះចូរជាអ្នកមិនមើលងាយបុណ្យថា មានប្រមាណតិចនឹងមិនឲ្យផលឡើយ ប្រៀបនឹងបំពង់ដែលគេដាក់បញ្ឈរទុកនៅក្នុងទីវាល យូរៗទៅក៏គង់នឹងពេញដោយតំណក់ទឹកភ្លៀងដែលធ្លាក់ពីលើអាកាសចុះមកបន្តិចម្ដងៗបានយ៉ាងណា អ្នកមានប្រាជ្ញាកាលបើសន្សំបុណ្យកុសលសូម្បីម្ដងបន្តិចក៏អាចពេញដោយបុណ្យក៏យ៉ាងនោះដែរ ។
កាលបើបុគ្គលយល់ពីអំពើល្អហើយ ចូរជាអ្នកកុំមានសេចក្តីប្រមាទ កុំជាអ្នកធ្វេសប្រហែសនឹងបុណ្យកុសល គួរប្រឹងប្រែងសន្សំសេចក្តីល្អពីឥឡូវនេះទៅ យូរៗក៏គង់នឹងពេញដោយបុណ្យបាន ហើយ ផលដែលកើតពីអំពើល្អនេះនឹងជួយចម្លងអ្នកឱ្យរួចចាកទុក្ខផងទាំងពួង ។
ចែករំលែកព័តមាននេះ