ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ធំ​ទាំង​បី​តែង​ដុត​រោល​បុគ្គល​ដែល​ស្រវឹង​ក្នុង​លាភ​យស

5 ឆ្នាំ មុន

សត្វលោក​ខ្លះ​ស្រវឹង​ក្នុង​លាភ យស សរសើរ ហើយ​រមែង​មិនដឹង​នូវ​ភ្លើង​គឺ រាគៈ ទោសៈ មោហៈ និង​តែងតែ​សម្គាល់​នូវ​អ្វី​ដែល​ខុស​ថា​ជា​របស់​ល្អ​វិសេស ទៅ​វិញ​ដូច​សត្វ​មមាច​ដែល​មិន​ស្គាល់​ភ្លើង​ហើរ​មក​រោម​ឆេះ​ខ្លោច​កន្ទុយ​ខ្លោច​ស្លាប​ក៏​ដល់​នូវ​សេចក្តី​វិនាស ។…

សត្វលោក​ខ្លះ​ស្រវឹង​ក្នុង​លាភ យស សរសើរ ហើយ​រមែង​មិនដឹង​នូវ​ភ្លើង​គឺ រាគៈ ទោសៈ មោហៈ និង​តែងតែ​សម្គាល់​នូវ​អ្វី​ដែល​ខុស​ថា​ជា​របស់​ល្អ​វិសេស ទៅ​វិញ​ដូច​សត្វ​មមាច​ដែល​មិន​ស្គាល់​ភ្លើង​ហើរ​មក​រោម​ឆេះ​ខ្លោច​កន្ទុយ​ខ្លោច​ស្លាប​ក៏​ដល់​នូវ​សេចក្តី​វិនាស ។

ភ្លើង​កិលេស​ទាំង​បី​៖
១-​រាគៈ សេចក្ដី​ត្រេកត្រអាល​ក្នុង​កាម​ទាំងឡាយ​មាន​កាមគុណ​ជាដើម

២-​ទោសៈ ភ្លើង​គឺ​ទោសៈ សេចក្ដី​ប្រទូស្ដ​ដល់​សត្វ​និង​សង្ខារ​ទាំងឡាយ

៣-​មោហៈ សេចក្ដី​វង្វេង ល្ងង់ខ្លៅ​មិនដឹង​តាម​សេចក្តី​ពិត​នៃ​សង្ខារ ។

កិលេស​ទាំង​៣​ប្រការ​នេះ​លោក​ហៅ​ថា ភ្លើង​ធំ ដុត​សត្វ​ឲ្យ​ក្ដៅ​រស់នៅ​រង​ទុក្ខ​ខ្លោចផ្សា​នៅ​ក្នុង​វាលវដ្តសង្សារ​នេះ​។ កិលេស​ទាំង​បី​នេះ​កាលបើ​កើតឡើង​ក្នុង​សន្ដាន​នៃ​សត្វ​ណា​ហើយ ក៏​ធ្វើ​សត្វ​នោះ​ឲ្យ​ក្ដៅ​ក្រហល់ក្រហាយ​រសាប់រសល់​នៅ​មិន​សុខ​ឡើយ ។