ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​! ស្វាមី​អតីត​បវរ​កញ្ញាឯក​កម្ពុជា​យើង​ជា​ជនជាតិ​អ្វី?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​យប់មិញ​នេះ នៅ​កោះ​ពេជ្រ​អគារ G មាន​ពិធីជប់លៀង​យ៉ាង​អធិកអធម​ក្រៃ​លែង ដោយ​ក្នុង​នោះ​ជា​ពិធីជប់លៀង​មង្គលការ​របស់​អតីត​បវរ​កញ្ញាឯក​កម្ពុជា Miss Global ២០១៦…

រាជធានី​ភ្នំពេញ ៖ កាលពី​យប់មិញ​នេះ នៅ​កោះ​ពេជ្រ​អគារ G មាន​ពិធីជប់លៀង​យ៉ាង​អធិកអធម​ក្រៃ​លែង ដោយ​ក្នុង​នោះ​ជា​ពិធីជប់លៀង​មង្គលការ​របស់​អតីត​បវរ​កញ្ញាឯក​កម្ពុជា Miss Global ២០១៦ សូរ្យ អេ​ណា រីឯ​ចំណង​ស្នេហ៍​បាន​ចងក្រង​ក្បែរ​១០​ឆ្នាំ​មក​ហើយ ដោយ​បុរស​ដែល​បំបាក់​ចិត្ត សូរ្យ អេ​ណា ធ្វើ​ជា​ប្តី​គឺជា​សញ្ជាតិ​បរទេស​មក​ពី​ហូ​ឡង់​។

សូរ្យ អេ​ណា ពិតជា​មើលទៅ​ស្រស់​សោភា​គ្រា​គ្រង​ឈុត​ប្រពៃណី​រៀប​ការ និង​ឈុត​រាត្រីសមោសរ​ជាមួយ​ផ្ទៃមុខ​ស្រស់ញញឹម​ទាក់ទាញ​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ជា​ច្រើន​មានការ​លើក​សរសើរ​ជុំវិញ​ឱកាស​ឆ្លង​ដល់ត្រើយ​សុភមង្គល​។ ក្នុង​ពិធី​ជល់​កែង​ជប់លៀង​នោះ ក្រៅពី​សិល្បករ គេ​ក៏​ឃើញ​មាន​ជនជាតិ​បរទេស​មួយ​ចំនួន​ខាង​ប្រុស​មក​ចូលរួម​ផ្តល់​ស្នាមញញឹម ដោយ​ម្នាក់​ៗ​គន់មើល​កូនកំលោះ​ក្រមុំ​មិន​ដាក់​ភ្នែក​នោះ​ទេ ព្រោះ​មួយ​ជា​បវរកញ្ញា​ល្បី មួយទៀត​ជា​សាសន៍​គេ​។

ស្វាមី សូរ្យ អេ​ណា មាន​វ័យ​២០​ស្តើង​ប្អូន​កូនក្រមុំ ហើយ​គិតតែ​ពី​ញញឹម​សើច និង​ភ្នែក​ស្រទន់​បាញ់​ទៅ​រក​ភរិយា​។ ចំពោះ​កាយវិការ​សំពះ​វិញ គឺ​សមសួន​លក្ខណៈ​ខ្មែរ​មើលទៅ​មិន​ឆ្គង​ឡើយ​។ នេះ​មាន​ន័យ​ថា អេ​ណា ពិតជា​បាន​ពន្យល់​ពី​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ​ចាក់​ដោត​ឲ្យ​ស្វាមី​បាន​ជ្រាប​មិនធម្មតា ព្រោះ​ក៏​ឃើញ​នាង​ថតរូប​ព្រី​វីត​ឌី​ង​ជាមួយ​គ្នា​នៅ​តំបន់​អង្គរវត្ត រំលេច​ឈុត​ពី​សម័យ​អង្គរ​យ៉ាង​ស្ញប់ស្ញែង​។

អេ​ណា នៅ​តែ​បន្តការងារ​នៅ​ក្នុង​ប្រទេស​តាម​រយៈ​ការ​បង្ហាញ​បង្ហាត់​ជា​ក្រុម​ដើរ​ម៉ូ​ដ និង​ផ្ទេរ​ចំណេះដឹង​ដល់​ប្អូន​ៗ​ជំនាន់ ក្រោយ​ឲ្យ​យល់​ពី​របៀបរបប​ដើរ​បង្ហាញ​រាង​លើ​វេទិកា​បវរកញ្ញា​លំដាប់​អន្តរជាតិ​ឲ្យ​សមសួន​ទទួលយក​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ