ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខ្លះ​នៅ​ពេល​ដែល​គេ​ធ្វើការ​ដោយ​ចិត្ត​ស្មោះត្រង់​បែរជា​…

7 ឆ្នាំ មុន

មើលចុះ​មនុស្ស​មួយ​ចំនួន​មានមុខ​មាន​មាត់​ក្នុង​សង្គម​មាន​ពេលវេលា​ដើរ​ទាក់​យកចិត្ត​ថ្លើម​អ្នក​ដទៃ ជាង​មាន​ពេល​នៅ​ជាមួយ​គ្រួសារ​ខ្លួនឯង ឬ​ក៏​ត្រូវ​ស្ទុះ​ទៅ​លិច ស្ទុះ​ទៅ​កើត​ដើម្បី​រក​ផលប្រយោជន៍​របស់​ខ្លួន​រហូត​មិន​មាន​ពេល​ល្ហែ ឲ្យ​ពេល​ទៅ​ប្រភព​ខាងក្រៅ​ច្រើន​ជាង​ឲ្យ​ដល់​គ្រួសារ ឬ​ពុំនោះសោត ត្រូវ​ប្រឹងប្រែង​ព្យាយាម ប្រចុបប្រចែង​អ្នកតូច​អ្នកធំ​ដើម្បី​ផលប្រយោជន៍​នោះ​ៗ ។

ប៉​ន្តែ​អ្នកខ្លះ​នៅ​ពេល​ដែល​យើង​ធើ្វ​ខ្លួន​ជា​មនុស្ស​ធ្វើការ​ដោយ​ទឹកចិត្ត​ស្មោះត្រង់ ប្រកប​របរ​ត្រឹមត្រូវ និង​ជា​អ្នក​ស្រឡាញ់​យុត្តិធម៌​នោះ គេ​អាច​មើល​មក​ថា យើង​ជា​មនុស្ស​ល្ងង់ ងប់​ង​ល់​នឹង​ការងារ មិន​ចេះ​រកស៊ី មិន​ចេះ​ចង់​មាន​ចង់បាន មិន​ចេះ​ឆក់​ឱកាស​ដូច​គេ​ទេ ។ កូន​អើយ​ព្រម​ឲ្យ​គេ​ថា​ល្ងង់​ចុះ កុំ​តូចចិត្ត កុំ​ធ្លាក់​ទឹកចិត្ត​ព្រោះ​សម្តី​ស៊កសៀត​ទាំងនេះ​មិនមែន​ជា​ការ​ពិត​របស់​យើង​ទេ ។

កូន​ធ្វើការ​ដោយ​ស្មោះត្រង់ មាន​ទឹកចិត្ត​ចំពោះ​អ្នក​ដទៃ ស្លូតបូត​ត្រឹមត្រូវ សូ​ម្បី​មិនសូវ​មានទ្រព្យ​សម្បត្តិ​ដូច​គេ​ក៏​ដោយ តែ​កូន​សប្បាយ​ចិត្តនឹង​អំពើ​សុចរិត​របស់​យើង ។ គ្រួសារ​យើង​អាច​ខ្វះខាត​ខ្លះ ប៉ុន្តែ​មានការ​កក់ក្តៅ រស់នៅ​ឃើញ​មុខ​គ្នា​រាល់ថ្ងៃ មិន​គិត​ខ្វល់​ឬ​រង្កៀស​ចិត្ត​ក្នុង​រឿង​អ្វី​ច្រើន​ឡើយ ។

ដូច្នេះ​បុគ្គល​ដែល​គាត់​គិត​ថា ខ្លួន​គាត់​ឆ្លាត តែ​គាត់​ភ្លេច​ថា ព្រោះ​ការ​ឆ្លាត​របស់​ខ្លួន​នោះ​ឯង​បាន​ធ្វើ​ឲ្យ​ខ្លួន​មិន​មាន​ពេល​បរិភោគ ឬ​បរិភោគ​ខុសពេល មិន​មាន​ពេលដេក មិន​មាន​ពេល​សម្រាក និង​មិន​មាន​ពេល​ឲ្យ​ដល់​គ្រួសារ​គ្រប់គ្រាន់ ធ្វើ​ឲ្យ​គ្រួសារ​ខ្វះ​ការ​កក់ក្តៅ​នោះ ។