ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាប់​នេត្រា​មួយ​ណា​ជាង​បវរកញ្ញា​កម្ពុជា វៀតណាម និង​ឥណ្ឌូ​ណេ​ស៊ី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កញ្ញា​សំណាង អា​លី​ណា ក្រោយ​ពេល​គ្រង​មកុដ​កម្មវិធី​ប្រឡង​Miss Univers Cambodia 2019 កាលពី ពេល​ថ្មី​ៗ​កន្លង​មកនេះ នាង​ត្រូវ​គេហទំព័រ​ល្បី​មួយ​លើកយក​សម្រស់​នាង​ផ្ទឹម​នឹង​ជ័យ​លា​ភី​ប្រទេស​វៀតណាម និង​ឥណ្ឌូ​ណេ​ស៊ី…

រាជធានី​ភ្នំពេញ​៖​កញ្ញា​សំណាង អា​លី​ណា ក្រោយ​ពេល​គ្រង​មកុដ​កម្មវិធី​ប្រឡង​Miss Univers Cambodia 2019 កាលពី ពេល​ថ្មី​ៗ​កន្លង​មកនេះ នាង​ត្រូវ​គេហទំព័រ​ល្បី​មួយ​លើកយក​សម្រស់​នាង​ផ្ទឹម​នឹង​ជ័យ​លា​ភី​ប្រទេស​វៀតណាម និង​ឥណ្ឌូ​ណេ​ស៊ី ។ សម្រាប់​អ្នក​តើ​បវរកញ្ញា​ប្រទេស​ណា​ស្អាត​ជាងគេ ?

កញ្ញា​សំណាង អា​លី​ណា វ័យ​១៨​ឆ្នាំ បាន​ជាប់​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ការ​ប្រកួត​សម្រស់​Miss Univers Cambodia 2019​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រាត្រី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩​។ អា​លី​ណា បាន​ប្រជែង​ឈ្នះ​បេ​ក្ខ​នារី​ជា​ច្រើន​។ តាម​រយៈ​ជ័យ​លា​ភី​នេះ​សំណាង អា​លី​ណា នឹង​ក្លាយ​បេ​ក្ខ​នារី​តំណាង​កម្ពុជា ឆ្ពោះទៅ​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល (Miss Univers) បន្ត​ទៀត​នៅ​ចុងឆ្នាំ​២០១៩​នេះ។

គេហទំព័រ​ASEAN Beauty Pageant ដ៏​ល្បី​បាន​លើកយក​សម្រស់​កញ្ញា​សំណាង អា​លី​ណា ប្រៀបធៀប​ជាមួយ​បវរកញ្ញា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ពីរ​ទៀត គឺ​កញ្ញា​ប្រ​ទេ​វៀតណាម និង​ឥណ្ឌូ​ណេ​ស៊ី និង​បោះ​ឆ្នោត​សាកល្បង ។ មានការ​ចូលរួម​ចែករំលែក និង​បញ្ចេញ​ទស្សនៈ រួម​ទាំង​ចូលរួម​ការ​បោះ​ឆ្នោត​សាកល្បង​នោះ​ផង​ដែរ​។

សំណាង អា​លី​ណា បាន​បង្ហាញ​ឲ្យ​គ្រប់​គ្នា បានឃើញ​ពី​សមត្ថភាព និង​ភាព​ជឿជាក់​របស់​នាង​ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​មកុដ «​ផ្ការំដួល​» តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ នាង​ហាក់​មាន​ភាព​ជឿជាក់​ខ្ពស់​នៅ​ថ្ងៃ​ប្រកួត​វគ្គ​ចុង​ក្រោយ​នៅ​សណ្ឋាគា​ណា​ហ្គា​វើ​ល ។ ជា​លទ្ធផល​នាង​បាន​យកឈ្នះ​បេ​ក្ខ​នារី​២៤​នាក់​ផ្សេង​ទៀត ដែល​មាន​សមត្ថភាព និង​សម្រស់​ប្រហាក់ប្រហែល​គ្នា​។

យុវតី​សំណាង អា​លី​ណា ត្រូវ​គេ​មើលឃើញ​ថា ជានា​រី​មាន​ភាព​ក្លាហាន និង​ជឿជាក់​ខ្លាំង​លើ​ខ្លួនឯង ។ សម្រស់​អា​លី​ណា សក្តិ​សម​ទៅ​នឹង​វ័យ​អ្វី​ដែល​នាង​ទទួល​បាន គឺ​មកុដ​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១ ។ គ្រង​សម្លៀក​បំពាក់​ក្នុង​ពិធី​មើលទៅ ស្រី​ស្អាត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ ហាក់​មាន​ភាព​ចាស់ទុំ ប៉ុន្តែ​ជីវិត​ពិត​នៅ​ខាងក្រៅ​របស់​នាង គឺជា​យុវតី​មើលទៅ​បែប​ស៊ី​វី​ល័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ