ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា លា​អ្នកគាំទ្រ​ទៅ​ឆ្ងាយ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​មាស សុខ​សោភា លះបង់​ពេលវេលា​នៅ​ក្នុងស្រុក ចេញ​ទៅ​សម្តែង​រយៈពេល​យូរ​នៅ​ប្រទេស​កា​ណា​ដា ទី​ដែល​ស្វាមី​របស់​នាង​រស់នៅ ។ ការ​ចេញដំណើរ​នេះ​បាន​ប្រារ​ព្ឋ​ពិធីជប់លៀង​លាគ្នា​ជាមួយ​មិត្ត​សិល្បៈ និង​អ្នកគាំទ្រ…

រាជធានី​ភ្នំពេញ​ ៖ ​មាស សុខ​សោភា លះបង់​ពេលវេលា​នៅ​ក្នុងស្រុក ចេញ​ទៅ​សម្តែង​រយៈពេល​យូរ​នៅ​ប្រទេស​កា​ណា​ដា ទី​ដែល​ស្វាមី​របស់​នាង​រស់នៅ ។ ការ​ចេញដំណើរ​នេះ​បាន​ប្រារ​ព្ឋ​ពិធីជប់លៀង​លាគ្នា​ជាមួយ​មិត្ត​សិល្បៈ និង​អ្នកគាំទ្រ ទាំង​ក្តី​អាឡោះអាល័យ​របស់​មាស សុខ សោភា ។

មាស សុខ​សោភា ក្តាប់​បានការ​ងារ​សិល្បៈ​នៅ​ក្នុងស្រុក​មិន​ចាញ់​តារា​ល្បី​ផ្សេង​ទៀត​ប៉ុន្មាន​ទេ ឯ​នៅ​ក្រៅប្រទេស​ក៏​ល្អ ដោយ​នាង​ទៅ​ច្រៀង​នៅ​ប្រទេស​ណា ក៏​មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ច្រើន​ដែរ ។

នេះ​ជា​លើក​ដំបូង​ដែល​តារាចម្រៀង​មាស សុខ​សោភា និង​ស្វាមី​រៀបចំ​ពិធីជប់លៀង​យ៉ាង​អធិកអធម កាលពី​ថ្ងៃ​ទី​២ មេ​សា ឆ្នាំ​២០១៩​នៅ​ភោជនីយដ្ឋាន​មួយ ដោយ​មានការ​ចូលរួម​ពី​មិត្តភក្តិ​ក្នុង និង​ក្រៅ​សិល្បៈ​ជា​ច្រើន វា​ជា​ការ​ជប់លៀង​អបអរសាទរ​ការ​ចេញដំណើរ​ផង និង​លាគ្នា​ផង ដ្បិត​ការ​ចេញដំណើរ​របស់​មាស សុខ​សោភា​លើក​នេះ​ក្នុង​រយៈពេល​យូរ ។

ពិធីជប់លៀង​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​មាស សុខ​សោភា ដាក់​ឈ្មោះ​ថា «Thank you night party» ធ្វើ​ឡើង​ដើម្បី​អរគុណ​ដល់​អ្នកគាំទ្រ​នាង ដែល​បាន​គាំទ្រ​ក្នុង​រយៈពេល​ប្រមាណ​ជា​២០​ឆ្នាំ​កន្លង​មកនេះ ។ ជា​ពិសេស​ជា​ការ​ជម្រាបលា​អ្នកគាំទ្រ​មួយ​រយៈពេល​វែង​ដល់​ទៅ​ជាង​កន្លះ​ឆ្នាំ ដោយ​នាង​ត្រូវ​ទៅ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា ។ នេះ​ជា​ការ​សម្តែង​នៅ​ក្រៅប្រទេស​រយៈពេល​វែង​របស់​តារាចម្រៀង​មាស សុខ​សោភា ជា​លើក​ដំបូង ។

ក្នុង​ពិធីជប់លៀង​នោះ​មាស សុខ​សោភា តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត ជាមួយ​ស្វាមី​លោក​អ៊ិ​ត ដា​រ៉ា ។ អ្នក​ទាំង​ពីរ​ឈរ​ញញឹម​រាក់ទាក់​ទទួលភ្ញៀវ ។ តារាចម្រៀង​សំនៀង​ផ្អែម​មាស សុខ​សោភា​ទទួល​បានការ​ជូនពរ និង​បាច់ផ្កា​យ៉ាង​ស្រស់​ស្អាត​ពី​អ្នកចូលរួម និង​មិត្តភក្តិ​ក្នុង​សិល្បៈ មាន​ដូច​ជា​លោក​ឆ​ន សុវណ្ណ​រាជ សុគន្ធ ថេ​រ៉ា​យុ ហ្សូ​ណូ ឃុំ ប៉ុណ្ណា​ដែ​ត រ៉េ​ត ធី​ដូ​ណា រ៉ូ​លី​ន ញឹ​ម ចាន់​ថន សុគន្ធ និសា សុខ សីឡា​លី​ន យក់ ឋិតរ​ដ្ឋា និង​ខៀវ សាន​សា​ណា ជាដើម ។

សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ លើក​នេះ មាស សុខ​សោភា មិន​បាន​នៅ​កម្សាន្ត​ក្នុងស្រុក​ទេ នាង​ត្រូវ​ទៅ​ច្រៀង​នៅ​ប្រទេស​កា​ណា​ដា ។ មាស សុខ​សោភា តែងតែ​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅប្រទេស​យ៉ាង​ហោច​ណាស់​១​ឆ្នាំ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ