តាមពិតទៅអ្នកបួសមិនមែនសម្គាល់ត្រឹមតែការស្លៀកស្បង់គ្រងចីវរនិងកោរសក់ឱ្យសីសៈត្រងោល ជាគ្រឿងចំណាំនោះក៏ទេដែរ លក្ខណៈសម្គាល់របស់បព្វជិតគឺមានសភាពបែបនេះ ។
អ្នកដែលរម្ងាប់នូវបាបអកុសលទាំងឡាយឲ្យស្ងប់ទៅបានទើបតថាគតហៅថា សមណៈភេទអ្នកបួស ព្រោះតែគេជាអ្នកស្ងប់រម្ងាប់នោះឯង។ ការដែលភិក្ខុរម្ងាប់នូវបាប សង្រួមក្នុងឥន្ទ្រិយទាំង៦មានចក្ខុន្ទ្រិយជាដើមហ្នឹងហើយ ជាលក្ខណៈ ជាគ្រឿងសម្គាល់របស់អ្នកបួសនោះ ។
ចំណែកអ្នកដែលឥតវត្តប្រតិបត្តិ និយាយពាក្យឡេះឡោះ មិនត្រូវតាមធម៌វិន័យ ជាអ្នកសម្បូណ៌ដោយសេចក្ដីប្រាថ្នា មានចិត្តជាប់ជំពាក់ក្នុងលាភលើសលប់ នឹងឈ្មោះថា ជាសមណៈមិនបានឡើយ ។
ឯខាងជនដែលជាអ្នករម្ងាប់នូវបាបទាំងតូចទាំងធំបានដោយសព្វគ្រប់ ទើបតថាគតហៅថា សមណៈ ព្រោះតែគេរម្ងាប់នូវបាបទាំងឡាយអស់ហើយ ។
ចែករំលែកព័តមាននេះ