នាងមេឡានី ប្រោន (Melanie Janine Brown) ឬមេល ប៊ី (Mel B)តារាចម្រៀងក្នុងក្រុម«Spice Girls» ក្នុងអំឡុងឆ្នាំ៩០ បានបង្ហាញពីការស្អប់ខ្ពើមលើមិត្តចាស់គឺនាង វិកតូរីយ៉ា ប៊េកខាំ ដោយនិយាយក្នុងពាក្យអសុរសដាក់នាង ខណៈពេលផ្ដល់បទសម្ភាសន៍ជាមួយពិធីករ ។

ពាក្យអសុរសខាងលើបានកើតឡើងក្នុងពេលពិធីករលោកភៀ ម័រហ្គេន (Piers Morgan) បានសាកសួររឿងរ៉ាវទាក់ទងនឹងវិកតូរីយ៉ាក្នុងសម័យនៅក្រុម «Spice Girls» ខណៈពេលនាងមេល ប៊ីឆ្លើយថា «នាងនោះអាក្រក់ណាស់» មូលហេតុដោយសារនាងវិកតូរីយ៉ា បដិសេធមិនចូលរួមនៅក្នុងក្រុមនៃតន្ត្រីទេសចរណ៍កាលពីជាច្រើនឆ្នាំមុន ។
តារាចម្រៀងអាយុ៤៣ឆ្នាំបានថ្លែងថា «ខ្ញុំសោកស្ដាយដែលវិកតូរីយ៉ាមិនចូលរួម ប៉ុន្តែនាងរវល់លើរឿងជំនួញផលិតផលសម្លៀកបំពាក់របស់ខ្លួន និងក្រុមគ្រួសាររបស់នាង ។ ជារឿងគួរឲ្យខឹងបំផុតដែលនាងមិននៅជាមួយពួកយើង ប៉ុន្តែខ្ញុំក៏សង្ឃឹមថានាងនឹងមកចូលរួមជាមួយពួកយើងវិញ» ៕
ចែករំលែកព័តមាននេះ