ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Taylor Swift បង្ហាញ​កាន់តែ​ច្បាស់​រឿង​ស្នេហ៍

5 ឆ្នាំ មុន

តារាចម្រៀង Taylor Swift ​ដ៏​ស្រស់​ស្អាត​មួយ​រូប​កំពុង​ទទួល​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន ព្រោះ​នាង​បាន​ពាក់​ជញ្ជៀន​មួយ​វង់​មាន​រូប​ជា​អក្សរ​កាត់​របស់​លោក Joe Alwyn គូស្នេហ៍​​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន ។ កន្លង​មក​នាង…

តារាចម្រៀង Taylor Swift ​ដ៏​ស្រស់​ស្អាត​មួយ​រូប​កំពុង​ទទួល​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន ព្រោះ​នាង​បាន​ពាក់​ជញ្ជៀន​មួយ​វង់​មាន​រូប​ជា​អក្សរ​កាត់​របស់​លោក Joe Alwyn គូស្នេហ៍​​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន ។

កន្លង​មក​នាង Taylor Swift ​បាន​ជួប​ការ​បរាជ័យ​លើ​ក្ដី​ស្រឡាញ់​ជា​ច្រើន​លើក​មក​ហើយ ប្រសិនបើ​មនុស្ស​ទូទៅ​ប្រហែលជា​គិត​ថា​ចង់​ផ្អាក​មួយ​រយៈ​សិន ដើម្បី​ព្យាបាល​ផ្លូវចិត្ត​របស់​ខ្លួន​ឲ្យ​ជា​សះស្បើយ ក្រោយមក​ក៏​តាម​រក​ស្នេហ៍​ថ្មី​មក​ជំនួស ។

ក្នុង​ករណី​នេះ​មិនមែន​ជា​និស្ស័យ​របស់ Taylor Swift ​ទេ ព្រោះ​នាង​បាន​ជួប​គូ​ថ្មី​ក្រោយ​ពី​សេពគប់​ជាមួយ​លោក​ Joe Alwyn ពួក​គេ​បាន​ដើរ​កម្សាន្ត​រួម​គ្នា​ជា​ច្រើន​លើក ទោះបីជា​មាន​ភាព​អាក់អន់​ក្នុង​ចិត្ត​រវាង​អ្នក​ទាំង​២​ក៏​ដោយ ប៉ុន្តែ​សម្ព័ន្ធភាព​របស់​គេ​នៅ​តែ​ល្អូក​ល្អឺ​ន ។

មួយ​រយៈពេល​ក្រោយ​នេះ​នាង​ Taylor Swift ​ក៏​បាន​ទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង ក្រោយ​ពី​បញ្ចប់​ការ​បញ្ចាំងភាពយន្ត​រឿង «Cats» ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ​នាង​បាន​ពាក់​ជញ្ជៀន​មួយ​វង់​ជា​អក្សរ​កាត់ «JA» ឈ្មោះ​របស់​លោក​ Joe Alwyn ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ