ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជី​ជី ថា​ នាង​មិនមែន​នារី​លក់ខ្លួន​ដូច​អ្នក​សិល្បៈ​​ខ្លះ​ទេ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​តារា​សម្តែង និង​ជា​ពិធី​ការិនី​ជី​ជី បាន​ចំអក​ថា ​នាង​មិនមែន​ជានា​រី​លក់ខ្លួន​ដូច​អ្នក​ដែល​និយាយដើម​នាង​នោះ​ទេ ។ ជី​ជី ចំអក​បែប​នេះ​បន្ទាប់​ពី​នាង​ដឹង​ថា​អ្នកសិល្បៈ​មួយ​ចំនួន​និយាយដើម​នាង​បែប​បង្អាប់​បន្តុះ ។…

រាជធានី​ភ្នំពេញ ​៖ ​តារា​សម្តែង និង​ជា​ពិធី​ការិនី​ជី​ជី បាន​ចំអក​ថា ​នាង​មិនមែន​ជានា​រី​លក់ខ្លួន​ដូច​អ្នក​ដែល​និយាយដើម​នាង​នោះ​ទេ ។ ជី​ជី ចំអក​បែប​នេះ​បន្ទាប់​ពី​នាង​ដឹង​ថា​អ្នកសិល្បៈ​មួយ​ចំនួន​និយាយដើម​នាង​បែប​បង្អាប់​បន្តុះ ។ ដោយ​ស្កៀប​ចិត្ត​ពេក ជី​ជី បាន​រំលើកបើកកកាយ​ពី​អ្នកសិល្បៈ​ដូច​គ្នា​មួយ​ចំនួន​ដែល​នាំ​គ្នា​ពេបជ្រាយ​ចំពោះ​រូប​នាង​ថា​ធ្លាក់ខ្លួន​លក់​លៀស​ហាល ទោះបី​មុខរបរ​ដ៏​សាមញ្ញ​នេះ​នាង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​មិន​លាក់លៀម​ក្តី ។

ជី​ជី មិន​សប្បាយចិត្ត​ទេ នៅ​ពេល​ដែល​នាង​បានឮ​ពាក្យ​ពេបជ្រាយ​ចេញពី​ចង្កោម​អ្នកសិល្បៈ​ដូច​គ្នា ។ គេ​ពេបជ្រាយ​បន្តុះបង្អាប់​រូប​នាង​ថា​ក្នុង​នាម​ជាតា​រា​មួយ​រូប​ដែរ​មិន​គួរ​ធ្លាក់ខ្លួន​បែប​នេះ​ឡើយ ។

ជី ជី បាន​ចាត់​ទុក​ពាក្យ​សម្តី​ដែល​បាន​ជះ​មក​លើ​រូប​នាង​នេះ គឺជា​មនុស្ស​ដែល​ទំនេរ​ចាំតែ​ឈ្នានីស បើ​ទោះបីជា​មុខរបរ​របស់​នាង​ជា​មុខរបរ​សុចរិត កើត​ចេញ​ការ​ពេញចិត្ត និង​កម្លាំង​ញើស​ឈាម​របស់​នាង​ដោយ​ផ្ទាល់​ក៏​ដោយ ។

សំ​ណេ​រដែ​ល​ជី​ជី បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​ជូន​ចំពោះ​អ្នកសិល្បៈ​មួយ​ចំនួន អរគុណ​ណាស់​ដែល​បាន​យក​ខ្ញុំ​ធ្វើជា​ប្រធានបទ​របស់​អ្នក ប្រហែល​មក​ពី​អ្នក​ទំនេរ​ពេក ឯខ្ញុំ​រវល់​ដែរ តែ​រវល់​រឿង​រក​ស៊ី ហើ​យ​រវល់​រឿង​លក់​លៀស​ដែល​អ្នក​និយាយ​ហ្នឹង​ហើយ ! «​ម៉េច​វា​ធ្លាក់ខ្លួន​លក់​លៀស​អ៊ីចឹង ធ្វើ​តារា​ទៅ​លក់​លៀស?​» ។

តោះ​ចម្លើយ​៖ ចុះ​បើ​ខ្ញុំ​លក់​លៀស តើ​វា​ទើ​ស​អ្នក​ត្រង់​ណា ? ខ្ញុំ​ពេញចិត្ត​នឹង​អ្វី​ដែល​ខ្ញុំ​មាន គ្រប់​មុខរបរ​សុចរិត​គឺ​សុទ្ធតែ​មាន​តម្លៃ មុខរបរ​ខ្ញុំ ញើ​ស​ឈាម​ខ្ញុំ កម្លាំង​ខ្ញុំ ហើ​យ​ខ្ញុំ​លក់​លៀស គឺ​មិនមែន​លក់ខ្លួន​ដូច​អ្នក ! យល់​នៅ ? ព្រុស​គេ​ឲ្យ​មើ​ល​កន្ទុយ​ខ្លួនឯង​ផង ខ្ញុំ​លក់​លៀស​មិនមែន SK.SP ដូច​អ្នក​ទេ ចូរ​ចង​ចាំ»។

ជី​ជី បាន​លក់​លៀស​ហាល ប្រមាណ​ជា ២​ខែ​មក​ហើយ ដោយ​លៀស​ហាល​របស់​នាង តម្លៃ​៥០០០​រៀល​ក្នុង​១​កំប៉ុង ។ ក្រៅពី​របរ​នេះ និង​អាជីព​ពិធី​ការិនី​នៅ​ទូរទស្សន៍​ស៊ី​ធី​អិន ជី​ជី ក៏​ជា​ម្ចាស់​អាជីវកម្ម Spicy Soup ដែរ ដែល​បាន​បើក​ដំណើរ​រយៈពេល​យូរ​មក​ហើយ​។

បើ​ទោះបីជា​តារា​សម្តែង និង​ជា​ពិធី​ការិនី​ល្បីឈ្មោះ​ម្នាក់​ក៏​ដោយ ប៉ុន្តែ​មុខរបរ​លក់​លៀស​ហាល​របស់​ជី​ជី មិន​ត្រូវ​នាង​លាក់លៀម​ឡើយ ពោល​គឺ​តែងតែ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក និង​នៅ​លើ​ឆាក​តន្ត្រី​ជា​បន្ត​បន្ទាប់​។​មុខរបរ​លក់​លៀស​ហាល​របស់​ជី​ជី លក់ដាច់​គ្រាន់បើ ជា​ពិសេស​នោះ​គេ​សង្កេត​ឃើញ​មាន​អ្នកសិល្បៈ​ដែល​ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​នាង​តែងតែ​ជួយ​ទិញ​នាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ