ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង ប្ដេជ្ញា​នាំមុខ​គេ​ក្នុង​វិស័យ 5G

4 ឆ្នាំ មុន

សេ​អ៊ូ​ល​៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​ម​ថ​កថា ការ​ចាប់ផ្តើម​ដំណើរការ​សេវាកម្ម​បណ្តាញ 5G ដំបូង​របស់​ពិភពលោក​នឹង​ជួយ​ឲ្យ​ប្រទេស​កូរ៉េ​ខាងត្បូង​នាំមុខ​គេ​ក្នុង​វិស័យ​នេះ​។ ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ចំនួន…

សេ​អ៊ូ​ល​៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​ម​ថ​កថា ការ​ចាប់ផ្តើម​ដំណើរការ​សេវាកម្ម​បណ្តាញ 5G ដំបូង​របស់​ពិភពលោក​នឹង​ជួយ​ឲ្យ​ប្រទេស​កូរ៉េ​ខាងត្បូង​នាំមុខ​គេ​ក្នុង​វិស័យ​នេះ​។

ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ចំនួន ៣ របស់​កូរ៉េ​ខាងត្បូង​ដែល​រួម​មាន SK Telecom Co. KT Corp និង LG Uplus Inc. បាន​ចាប់ផ្តើម​ផ្តល់​សេវាកម្ម​ទូរស័ព្ទ 5G ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​កន្លង​មកនេះ​នា​វេលា​ម៉ោង ១១​យប់​ ។

លោក Yoo Young-min ដែល​ជា​រដ្ឋមន្ត្រីក្រសួង​ខាងលើ​បាន​និយាយ​ថា «​រាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នឹង​ផ្តោត​សំខាន់​លើ​សេវាកម្ម​នេះ​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ក្លាយជា​ប្រទេស​នាំមុខ​ក្នុង​វិស័យ 5G​»។

ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង​បាន​សហការ​យ៉ាង​ជិតដិត​ជាមួយនឹង​ក្រុមហ៊ុន​បី​ខាងលើ​ដើម្បី​បង្កើន​ល្បឿន​បញ្ជូន​និង​ទទួល​ទិន្នន័យ​ឲ្យ​លឿន​ជាង​បណ្តាញ 4G ដែល​មាន​នា​ពេល​បច្ចុប្បន្ន​។

លោក​បាន​បន្ត​ទៀត​ថា «​ខ្ញុំ​ពិតជា​ពេញចិត្ត​នឹង​រាល់​ការ​ខិតខំ​ប្រឹងប្រែង និង​លះបង់​សម្រាប់​សេវា​នេះ​ដោយ​ភាគី​ដែល​ជាប់​ទាក់ទិន​ទាំងអស់​មក​ពី​វិស័យ​ឧស្សាហកម្ម និង​អប់រំ​ផង​ដែរ​»​។

លោក​បាន​បន្ថែម​ថា បច្ចេកវិទ្យា 5G នឹង​ជំរុញ​ដល់​បច្ចេកវិទ្យា​ទំនើប​ៗ​ដទៃ​ដូច​ជា​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ជាដើម​។

ក្រុមហ៊ុន​ទូរ​គ​មា​គម​ន៍​ទាំង​បី​ខាងលើ​មាន​គម្រោង​ចាប់ផ្តើម​ការ​ផ្តល់​សេវាកម្ម 5G របស់​ពួក​គេ​នៅ​ថ្ងៃ​សុក្រ ប៉ុន្តែ​ពួក​គេ​បាន​សម្រេចចិត្ត​លើក​ថ្ងៃ​វិញ​បន្ទាប់​ពី​មានការ​គិត​ថា ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូរស័ព្ទ Verizon របស់​សហរដ្ឋអាមេរិក​អាច​នឹង​ចាប់ផ្តើម​ដំណើរការ​ផ្តល់​សេវាកម្ម 5G នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ