ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​កំពុងវាយលុក​នៅស្រុកកំពង់រោទ៍ ​ធ្វើឲ្យប៉ះពាល់​៥៨៤គ្រួសារ

10 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖ បើតាមអ្នកឆ្លើយ​ឆ្លងព័ត៌មាន​កោះសន្តិភាព​បានឲ្យដឹងនៅ​មុននេះបន្តិចថា ​ទឹកជំនន់​កំពុងគម្រាម​កំហែងនិង វាយលុកក្នុង​ស្រុកកំពង់រោទ៍ ធ្វើឲ្យផ្លូវតូចធំ​មួយ​ចំនួន​ ​ក៏ដូចជាលំនៅដ្ឋាន​របស់ប្រជាពលរដ្ឋ​បានត្រូវ​លិចលង់ ។

សេចក្តីរាយ​ការណ៏​បានបន្តថា ​មកដល់ព្រឹកថ្ងៃទី១៦​ តុលា​ ២០១៣នេះ ​កម្ពស់ទឹកបាន​ឡើងដល់៣,៥០ម៉ែត្រ ​លើកម្ពស់ទឹក​ដែលត្រូវប្រកាស​អាសន្ន៤,១០ម៉ែត្រ ហើយទឹកជំនន់​

ខេត្តស្វាយរៀង ​៖ បើតាមអ្នកឆ្លើយ​ឆ្លងព័ត៌មាន​កោះសន្តិភាព​បានឲ្យដឹងនៅ​មុននេះបន្តិចថា ​ទឹកជំនន់​កំពុងគម្រាម​កំហែងនិង វាយលុកក្នុង​ស្រុកកំពង់រោទ៍ ធ្វើឲ្យផ្លូវតូចធំ​មួយ​ចំនួន​ ​ក៏ដូចជាលំនៅដ្ឋាន​របស់ប្រជាពលរដ្ឋ​បានត្រូវ​លិចលង់ ។

សេចក្តីរាយ​ការណ៏​បានបន្តថា ​មកដល់ព្រឹកថ្ងៃទី១៦​ តុលា​ ២០១៣នេះ ​កម្ពស់ទឹកបាន​ឡើងដល់៣,៥០ម៉ែត្រ ​លើកម្ពស់ទឹក​ដែលត្រូវប្រកាស​អាសន្ន៤,១០ម៉ែត្រ ហើយទឹកជំនន់​ទន្លេមេគង្គនេះ​​​ធ្លាក់មកពីប្រទេស​វៀតណាម ។ នៅក្នុងស្រុក​​កំពង់រោទ៍មាន១១ឃុំ ​ស្មើនឹង៨១ភូមិ ​មកដល់ព្រឹកថ្ងៃទី១៦​ តុលានេះ​​ដែរ​ ទឹកជំនន់បាន​ធ្វើឲ្យប៉ះពាល់​៤ឃុំ ​ស្មើនឹង២៥ភូមិ​ ប្រជាពលរដ្ឋ​ ២១៤៣នាក់ ស្មើនឹង៥៨៤គ្រួសារ​ ផ្ទៃដីស្រែ ៣៤៩,៧០ហិកតា​ លិចលង់ទំាងស្រុង ​១៨៨,៥០ហិកតា​ ខូចខាតទំាងស្រុង ​៧៧,៥០ហិកតា ​ដំណំារួមផ្សំ ៥០អា សត្វពាហនៈ៧២០ក្បាល​ ផ្ទះ២៩៩ខ្នង ​ខូចខាតទំនប់ប្រឡាយ​១៦០ម៉ែត្រ ​ថ្នល់៩៩ម៉ែត្រ​ លិចសាលា​រៀន១ខ្នង​ និងវត្ត​មួយកន្លែង ។ ​

យ៉ាងណាក៏ដោយ​មិនទាន់មានរបាយការណ៏​ពីការបាត់បង់​អាយុជីវិត​មនុស្សនៅឡើយទេ គិតត្រឹមម៉ោង៩​និង០៣នាទីព្រឹកនេះ ៕