នាងពីយ៉ា វូដបាក (Pia Wurtzbach)បវរកញ្ញាចក្កវាឡឆ្នាំ២០១៥ធ្លាប់មានឈ្មោះល្បីរន្ទឺ ហើយចុងក្រោយនេះរូបក្រមួនរបស់នាងត្រូវគេសាងតម្កល់ទុកនៅក្នុងសារមន្ទីរ«Madame Tussauds» ហុងកុង និងជារូបក្រមួនបវរកញ្ញាជនជាតិហ្វ៊ីលីពីនលើកដំបូង ។
ការដាក់បង្ហាញរូបក្រមួនរបស់នាងពីយ៉ា វូដបាក កាលពីថ្ងៃទី២៨ មីនា ២០១៩ ដោយរូបនេះបានរចនានៅក្នុងឈុតដែលនាងបានប្រគល់មកុដដល់បវរកញ្ញាបន្តគឺនាងអាយរីស មីតថេនណែ (Iris Mittenaere) ក្នុងឆ្នាំ២០១៦ ។ នាងពីយ៉ាស្ថិតក្នុងឈុតរាត្រីដ៏ប្រណីត ៕
ចែករំលែកព័តមាននេះ