ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មា​ត​ហ្វូ​ន​ប្រៀប​បានជា​កាំ​បិទមុខ​ពីរ

4 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ យោង​ទៅ​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា​បាន​ជួប​ប្រទះ​នឹង​អំពើ​ហឹ​ង្សា​ដែល​ជា​លទ្ធផល​នៃ​ពាក្យ​ច​ចាម​អារាម និង​ព័ត៌​មាន​មិន​ពិត​ដែល​ត្រូវ​បាន​ចែករំលែក​លើ​កម្មវិធី​ផ្ញើ​សារ ខណៈ​ដែល​ប្រទេស​ហ្វី​លី​ពី​ន​កំពុង​ជួប​ប្រទះ​បញ្ហា​ទាក់ទិន​នឹង​ព័ត៌មាន​មិន​ពិត​ផង​ដែរ​។…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ យោង​ទៅ​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា​បាន​ជួប​ប្រទះ​នឹង​អំពើ​ហឹ​ង្សា​ដែល​ជា​លទ្ធផល​នៃ​ពាក្យ​ច​ចាម​អារាម និង​ព័ត៌​មាន​មិន​ពិត​ដែល​ត្រូវ​បាន​ចែករំលែក​លើ​កម្មវិធី​ផ្ញើ​សារ ខណៈ​ដែល​ប្រទេស​ហ្វី​លី​ពី​ន​កំពុង​ជួប​ប្រទះ​បញ្ហា​ទាក់ទិន​នឹង​ព័ត៌មាន​មិន​ពិត​ផង​ដែរ​។

ជាក់ស្តែង កំណើន​នៃ​ស្មា​ត​ហ្វូ​ន និង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​បង្កើត​បញ្ហា​ដល់​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​។ ប៉ុន្តែ​ទ្វីបអាស៊ី​មិនមែន​ជា​តំបន់​តែ​ល​មួយ​ដែល​មើលឃើញ​មាន​បញ្ហា​ទាំងនេះ​ទេ​។

ស្ថាន​ការ​ខាងលើ​ក៏​កើត​មាន​ឡើង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ៨​ទៀត​ដែល​ត្រូវ​បាន​សុ​ក្សា​ដោយ​មជ្ឈមណ្ឌល Pew Research Center ផង​ដែរ​។ ក្រៅពី​បញ្ហា​ដែល​បាន​លើក​ឡើង​ខាងលើ​ហើយ ការ​សិក្សា​នេះ​បាន​ប្រទះ​ឃើញ​ថា​ប្រជាជន​គិត​ថា​អត្ថប្រយោជន៍​នៃ​ភាព​ត​ភ្ជាប់​ក៏​បង្កើត​ឲ្យ​មាន​ទស្សនៈ​ស្រលាញ់​និង​ស្អប់​ឧបករណ៍​ដែល​ពួក​គេ​ប្រើប្រាស់​ដែរ​។

ការ​សិក្សារ​នេះ​បាន​ប្រទះ​ឃើញ​ថា មាន​មនុស្ស​ភាគច្រើន​គិត​ថា​ទូរស័ព្ទ​ដៃ​គឺ​ល្អ​សម្រាប់​ពួក​គេ​ច្រើន​ជាង​ល្អ​សម្រាប់​សង្គម ។ ក្នុង​ប្រទេស​អាស៊ី​ចំនួន​បី​ដែល​ចូលរួម​ការ​សិក្សា​ដូច​ជា​ហ្វី​លី​ពី​ន ឥណ្ឌា និង​វៀតណាម មានការ​ខ្វែងគំនិត​គ្នា​យ៉ាង​ខ្លាំង​ទាក់ទិន​នឹង​ការ​មើលឃើញ​ទូរស័ព្ទ​ជា​កត្តា​វិជ្ជមាន​សម្រាប់​វិស័យ​អប់រំ និង​ជា​កត្តា​អវិជ្ជមាន​លើ​កុមារ​ទូទៅ​។

ប៉ុន្តែ​មនុស្ស​ភាគច្រើន​ក្នុង​ប្រទេស​ទាំង​បី​បាន​បង្ហាញ​ពី​កង្វល់​ថា​ទូរស័ព្ទ​ដៃ​អាច​នឹង​អនុញ្ញាត​ឲ្យ​កុមារ​ទទួលយក​ព័ត៌មាន​ដែល​អ​សីលធម៌ និង​អាច​បង្ក​ផល​ប៉ះពាល់​ផ្សេង​ៗ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ការ​សិក្សា​ក៏​បង្ហាញ​ឲ្យ​ដឹង​ពី​ការ​ខ្វែងគំនិត​គ្នា​ទាក់ទិន​នឹង​ភាព​រួបរួម​ក្នុង​សង្គម និង​គ្រួសារ​ជាដើម​។ មនុស្ស​ពេញវ័យ​ភាគច្រើន​បាន​និយាយ​ថា ទូរស័ព្ទ​របស់​ពួក​គេ​ជួយ​ឲ្យ​ពួក​គេ​រក្សា​ទំនាក់​ទំនងជា​មនុស្ស​ដែល​រស់នៅ​ឆ្ងាយ​ពី​ពួក​គេ​។

ផ្ទុយ​មក​វិញ មាន​ភាគរយ​តិច​ជាង​ដែល​និយាយ​ថា​ទូរស័ព្ទ​ដៃ​ពួក​គេ​បង្ក​ផល​វិជ្ជមាន​ដល់​ការ​រួបរួម​ក្នុង​គ្រួសារ និង​មាន​រវាង ៣២​ទៅ​៤៦%​នៃ​អ្នកចូលរួម​ការ​សិក្សា​និយាយ​ថា ទូរស័ព្ទ​ដៃ​កំពុង​តែ​ប៉ះពាល់​ដល់​សមត្ថភាព​មនុស្ស​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ