ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន មុនី​ល័​ក្ខ នៅ​ផលិតកម្ម​ណា ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កញ្ញា​បាន មុនី​ល​ក្ខ័ រីកសាយ​កេរ្តិ៍ឈ្មោះ​ចាប់តាំងពី​ពេល​ចូលរួម​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​មក ។ មហាជន​យល់​ថា​មុនី​ល័​ក្ខ នឹង​សាង​ស្នាដៃ​ច្រើន​នៅ​ផលិតកម្ម​នោះ ។ ទោះជា​យ៉ាងណា​ក្តី​នាង​មិន​ស្ថិត​នៅ​ផលិតកម្ម​នោះ​ទេ​ក្រោយ​ចប់​កិច្ចសន្យា…

រាជធានី​ភ្នំពេញ​៖ កញ្ញា​បាន មុនី​ល​ក្ខ័ រីកសាយ​កេរ្តិ៍ឈ្មោះ​ចាប់តាំងពី​ពេល​ចូលរួម​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​មក ។ មហាជន​យល់​ថា​មុនី​ល័​ក្ខ នឹង​សាង​ស្នាដៃ​ច្រើន​នៅ​ផលិតកម្ម​នោះ ។ ទោះជា​យ៉ាងណា​ក្តី​នាង​មិន​ស្ថិត​នៅ​ផលិតកម្ម​នោះ​ទេ​ក្រោយ​ចប់​កិច្ចសន្យា ។

ស្រី​ស្អាត​បាន មុនី​ល​ក្ខ័ បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មហាជន​តាម​រយៈ​ការ​ច្រៀង​បទ​ខូ​វើ​ផ្សាយ​នៅ​លើ​យូ​ធូប ។ បណ្តា​បទ​ដែល​នាង​ច្រៀង​ខូ​វើ​នោះ​ទទួល​បានការ​គាំទ្រ​ពី​មហាជន ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន មុន្នី​ល័​ក្ខ និយាយ​ឲ្យ​ដឹង​ថា «​ខ្ញុំ​ផុត​កុងត្រា​នៅ​ហង្ស​មាស ហើយ អ៊ីចឹង​ពេល​នេះ​ខ្ញុំ​នៅ​ទំនេរ មិនមែន​ជា​តារាចម្រៀង​របស់​ផលិតកម្ម​ណាមួយ​ទេ ។ ខ្ញុំ​ចាំ​មើល​ដែរ​ថា តើ​ហង្ស​មាស​នឹង​បន្ត​កុងត្រា​ថ្មី​ឱ្យ​ខ្ញុំ​ទៀត ឬ​អត់ ? តែ​ពេល​នេះ​គ្មាន​ដំណឹង​ពី​គាត់​សោះ ! តែ​ខ្ញុំ​នៅ​តែ​ច្រៀង​កម្មវិធី ផ្សេង​ៗ​ឱ្យ​ហង្ស​មាស ដដែល​ទេ ដូច​ជា Concert គាត់ និង​កម្មវិធី​នៅ​ប៉ុស្តិ៍​គាត់​អ៊ីចឹង​»​។

ស្រី​ស្អាត​បាន មុនី​ល័​ក្ខ និយាយ​ទៀត​ថា​«​នាង​ខ្ញុំ​ក៏​តែងតែ​នឹក​ក្នុង​ចិត្ត​ថា​មានការ​ងារ​ល្អ​ក្នុង​សិល្បៈ​ដោយ​សារ​តែ​ប្រឡង​ចម្រៀង​នៅ​ហង្ស​មាស បើ​មិន​មាន​ទេ​សិល្បៈ​នាង​ខ្ញុំ​ក៏​មិនដឹង​ថា​ជា​បែប​ណា​ដែរ​អាច​ថា​នៅ​ទ្រឹង​ជាក់​ជា​មិន​ខាន ។​ប្រសិនបើ​មិន​ទាន់​មាន​ផលិតកម្ម​ច្រៀង​គឺ​មាន​តែ​បន្ត​ចេញ​ចម្រៀង​តាម​ដំណើរ​ព្រោះ​តាំងពី​ខូ​វើ​បទ​ចម្រៀង ពី​ដើម​ៗ​របស់​រៀមច្បង​មក​ឃើញ​ថា​ប្លែក​ខ្លាំង​មានការ​ចាប់អារម្មណ៍​ច្រើន​ដែល​នាង​ខ្ញុំ​នៅ​តែ​បន្ត​ច្រៀង​បទ​ចាស់ ប្លែក​ៗ​ឲ្យ​ច្រើន​ទៀត​»​។

បាន មុនី​ល័​ក្ខ ជា​អតីត​បេក្ខភាព​កម្មវិធី​ប្រលង​ចម្រៀង The Voice Cambodia រដូវ​កាល​ទី​១ តែ​បាន​ធ្លាក់​ចេញ​នៅ​វគ្គ​ពាក់កណ្តាល​កម្មវិធី ។ ទោះជា​យ៉ាងណា​ក្តី​ផលិតកម្ម​ហង្ស​មាស បាន​រុញ​នាង​ឱ្យ​ចូល​ទៅ​ជ្រក​នៅ​ផលិតកម្ម We-Production តែ​នាង​មិនសូវ​លេចធ្លោ​ឡើយ ព្រោះ​បទ​ចម្រៀង​ចេញ​តិច​ពេក ។

មហាជន​យល់​ថា បាន មុនី​ល័​ក្ខ នឹង​មាន​ផលិតកម្ម​មួយ​ចំនួន​ចាំ​ត្រង​យក​រូប​នាង​មិន​ខាន ប្រសិនបើ​ហង្ស​មាស មិន​បន្ត​កិច្ចសន្យា​ឱ្យ​នាង ស្រប​ពេល​ដែល​មុន​នេះ​មុនី​ល័​ក្ខ លេចមុខ​ច្រៀង​ឆ្លង​ឆ្លើយ​ជាមួយ​ខាន់ ជេ​ម​ស៍ ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា នាង​ក្លាយទៅជា​តារា​របស់​ផលិតកម្ម​សាន់​ដេ ។ លើស​ពី​នេះ​រវាង​មុនី​ល័​ក្ខ និង​លោក​ជេ​ម​ស៍ លេច​ឭ​ថា​ត្រៀម​ចេញ​ទៅ​ច្រៀង​នៅ​អា​មេ​រិ​ក​នា​ពេល ឆាប់​ៗ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ