ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ងាក​ទៅ​រក​ឥណ្ឌា​ដើម្បី​ផលិត iPhone 7

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ថ្មី​ពី ET Telecom បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple បាន​ចាប់ផ្តើម​ផលិត iPhone 7 ក្នុង​ប្រទេស​ឥណ្ឌា​វិញ…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ថ្មី​ពី ET Telecom បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple បាន​ចាប់ផ្តើម​ផលិត iPhone 7 ក្នុង​ប្រទេស​ឥណ្ឌា​វិញ ។ ទូរស័ព្ទ​នេះ​កំពុង​តែ​ត្រូវ​បាន​ផលិត​ដោយ Wistron នៅ​រោងចក្រ​ក្រៅ Bengaluru ។

Apple កំពុង​តែ​ផលិត​ស្មា​ត​ហ្វូ​ន​ពីរ​ទៀត​ដែរ​ក្នុង​ប្រទេស​ឥណ្ឌា គឺ iPhone 6s និង iPhone SE ។ ក្រុមហ៊ុន Wistron ផលិត​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​ខាងលើ ក្នុង​រោងចក្រ​តែ​មួយ​ដែល​កំពុង​ផលិត iPhone 7 ។

ការ​ផលិត iPhone 7 ក្នុង​ប្រទេស​ឥណ្ឌា​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Apple កាត់​បន្ថយ​ការ​ចំណាយ​បើ​ធៀប​នឹង​ការ​នាំ​ចេញ ។ ប៉ុន្តែ​អ្នកវិភាគ​ទីផ្សារ​គិត​ថា Apple នឹង​មិន​ទម្លាក់​តម្លៃ iPhone 7 ឡើយ ប៉ុន្តែ​ពួក​គេ​នឹង​ប្រើ​ប្រាក់​ចំណេញ​បាន​ពី​ការ​សម្រេចចិត្ត​នេះ​ទៅ​បង្កើន​ការ​ផ្សព្វផ្សាយ​បន្ថែម​ក្នុង​ប្រទេស​ដើម្បី​ជំរុញ​ដល់​ការ​លក់ ។

យោង​ទៅ​តាម​លោក Navkender Singh ដែល​ជា​អ្នកវិភាគ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ក្នុង IDC បាន​ឲ្យ​ដឹង​ថា ការ​ផលិត iPhone 7 ក្នុង​ប្រទេស​ឥណ្ឌា​គឺ​ទាក់ទិន​នឹង​ការ​សាកល្បង​សមត្ថភាព​ក្នុង​ការ​ផលិត​ច្រើន​ជាង​ដើម្បី​កាត់​បន្ថយ​តម្លៃ និង​បង្កើន​ការ​លក់​ក្នុង​ប្រទេស ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ការ​គ្រប់គ្រង​ទីផ្សារ​របស់ Apple ក្នុង​ប្រទេស​ឥណ្ឌា​បាន​ធ្លាក់​ចុះ​ពី ២.៨% នៅ​ឆ្នាំ ២០១៧ មក​ស្មើ ១.២%​ប៉ុណ្ណោះ​កាលពី​ឆ្នាំ ២០១៨​។ ការ​ធ្លាក់​ចុះ​នេះ​ត្រូវ​បាន​បង្ក​ឡើង​មក​ពី Apple លក់​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​ក្នុង​តម្លៃ​ខ្ពស់​ពេក​ព្រោះ​ទូរស័ព្ទ​ទាំងនេះ​ត្រូវ​បាន​ជាប់ពន្ធ​ខ្ពស់​ពេល​ដែល​ត្រូវ​បាន​នាំ​ចូល​ក្នុង​ប្រទេស​ឥណ្ឌា ។ ប្រសិនបើ Apple ចាប់ផ្តើម​ផលិត​ស្មា​ត​ហ្វូ​ន​ទាំងអស់​របស់​ពួក​គេ​ក្នុង​ប្រទេស​ឥណ្ឌា និង​បន្ទាប​តម្លៃ​នោះ ពួក​គេ​អាច​នឹង​មានឱកាស​ក្នុង​ការ​បង្កើន​ការ​លក់​ក្នុង​ទីផ្សារ​ឥណ្ឌា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ