ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​អ្នក​ឆាប់​ជាំ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធ្លាប់​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​ខ្លួន​អ្នក​ឆាប់​ជាំ​ញឹកញាប់ និង​មិនដឹង​មូលហេតុច្បាស់លាស់​ដែរ​ទេ? នេះ​គឺជា​មូលហេតុ​ខ្លះ​ៗ​ដែល​អាច​ប្រាប់​ឲ្យ​អ្នកដឹង​ថា ហេតុ​អ្វី​បាន​ជាំ​អ្នក​ឆាប់​ជាំ​៖ ១- ការ​ហាត់ប្រាណ​៖ អ្នក​ដែល​ហាត់ប្រាណ​ទៀងទាត់​មិនសូវ​ជា​ចាប់អារម្មណ៍​ឃើញ​ស្នាម​ជាំ​តូច​ៗ…

រាជធានី​ភ្នំពេញ ៖ ធ្លាប់​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​ខ្លួន​អ្នក​ឆាប់​ជាំ​ញឹកញាប់ និង​មិនដឹង​មូលហេតុច្បាស់លាស់​ដែរ​ទេ? នេះ​គឺជា​មូលហេតុ​ខ្លះ​ៗ​ដែល​អាច​ប្រាប់​ឲ្យ​អ្នកដឹង​ថា ហេតុ​អ្វី​បាន​ជាំ​អ្នក​ឆាប់​ជាំ​៖

១- ការ​ហាត់ប្រាណ​៖

អ្នក​ដែល​ហាត់ប្រាណ​ទៀងទាត់​មិនសូវ​ជា​ចាប់អារម្មណ៍​ឃើញ​ស្នាម​ជាំ​តូច​ៗ ដោយសារ​ការ​បុក ឬ​ការ​ប្រើ​កម្លាំង​លើក​ធ្ងន់​ៗ​នោះ​ទេ​។ ស្នាម​ជាំ​តូច​ៗ​ទាំងនោះ គឺ​កើតឡើង​ដោយសារ​ការ​ដាច់​រហែក​នៃ​សរសៃឈាម​តូច​ៗ នៅ​ក្រោម​ស្បែក ហើយ​ជា​ទូទៅ​មិន​មាន​ផល​ប៉ះពាល់​ទេ​។

២- ភាព​ចំណាស់ ៖ នៅ​ពេល​ដែល​អ្នក​កាន់តែ​ចម្រើន​វ័យ ស្បែក​របស់​អ្នក​កាន់តែ​ស្តើង​ជាង​មុន ហើយ​សរសៃឈាម​ក៏​ឆាប់​រហែក​។ ស្រទាប់​ការពារ​ដែល​មាន​ជាតិ​ខ្លាញ់ ដែល​ជា​ភ្នាក់ងារ​ការពារ​ស្បែក​នៅ​ពេល​ណា​អ្នក​ដើរ​បុក​អ្វីមួយ​ក៏​ប្រែជា​ស្តើង​ជាង​មុន ដូ​ចេះ្ន​ហើយ​វា​ធ្វើ​ឲ្យ​ឆាប់​ជាំ​ជាង​ពី​មុន​។

៣-​ការ​បំផ្លាញ​ពី​ពន្លឺព្រះអាទិត្យ ៖ នៅ​ក្រោម​កម្តៅថ្ងៃ​រយៈពេល​យូរ និង​ញឹកញាប់​អាច​ធ្វើ​ឲ្យ​កោសិកា​ស្បែក​របស់​អ្នក និង​សរសៃឈាម​ចុះ ទន់ខ្សោយ​ជាង​មុន​។ អ្នក​នឹង​មើលឃើញ​ស្នាមជាំ​ទាំងនោះ​នៅ​លើ​ប្រអប់់ដៃ និង​ដៃ​របស់​អ្នក​ហើយ​អាច ចំណាយពេល​យូរ​ជាង​មុន ដើម្បី​ព្យាបាល និង​មិនសូវ​មាន​អារម្មណ៍​ថា​ណែន​នៅ​ពេល​ដែល​ប៉ះ​វា ។

៤- កង្វះ​វីតាមីន ៖

ស្នាម​ជាំ​ខ្លះ​បណ្តាល​មក​ពី​កង្វះ​វីតាមីន​នៅ​ក្នុង​រាង​កាយ​។ វា​អាច​ជា​សញ្ញា​ប្រាប់​ថា រាង​កាយ​របស់​អ្នក​ខ្វះ វីតាមីន K ឬ​វីតាមីន C ។ វីតាមីន K ជួយ​ដល់​ការ​កកឈាម និង​មាននៅ​ក្នុង​បន្លែ​បៃតង ផ្កា​ខាត់ណា និង​ស្ពៃក្តោប ចំណែក​វីតាមីន C មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើត​ជាលិកា​ថ្មី​ៗ​បន្ថែម​។

៥- ស្ថានភាព​ឈាម ៖ ជំងឺ​ដែល​ទាក់ទង​នឹង​ឈាម និង​សរសៃឈាម​អាច​ធ្វើ​ឲ្យ​ជាំ​។ វា​អាច​រារាំង​ការ​កកឈាម ឬ​បង្ក​បញ្ហា​ជាមួយនឹង​ចរន្តឈាម​។ អ្នក​គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ នៅ​ពេល​ដែល​អ្នក​កត់សម្គាល់​ឃើញ​មាន​សញ្ញា​ដូច​ជា ឈឺចាប់ និង​ហើម​ខ្លាំង ឈាម​អញ្ចាញធ្មេញ ឈាម​ច្រមុះ ឬ​ហូរ​ឈាម​ខាងក្រៅ​ធ្ងន់ធ្ងរ​។

ស្នាម​ជាំ​ជា​ទូទៅ​មិន​មាន​បង្ក​បញ្ហា​អ្វី​ទេ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិន​ស្រណុកចិត្ត​។ មាន​ផលិតផល​មួយ​ចំនួន​ដូច​ជា​ក្រមួន និង​ជេ​លអាច​ជួយ​កាត់​បន្ថយ​ស្នាម​ជាំ​បាន​។

សូម​ចុច follow គេហទំព័រ របស់​យើង​ដើម្បី​ដឹង​បន្ថែម​ពី​គន្លឹះ​កាត់​បន្ថយ​បញ្ហា​ស្បែក​ដូច​ជា​ស្នាម​ជាំ ស្លាកស្នាម និង​មុន ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ