ទង្វើល្អឬអាក្រក់ត្រូវចាប់ផ្ដើមពីចិត្តទៅមុន អាចនិយាយបានថា កាលបើគេតាំងចិត្តធ្វើជាមនុស្សល្អ ហើយក៏ប្រព្រឹត្តតាមការតាំងចិត្តនោះ ផលដែលត្រូវទទួលបានគឺសេចក្តីល្អត្រឡប់មកវិញ ។
ក្នុងលោកនេះមិនមានអ្វីដែលសំខាន់សម្រាប់យើងជាងយើងខ្លួនឯងជាមនុស្សល្អនោះឡើយ ។ មានន័យថា បើយើងចង់ឲ្យអ្នកដទៃជ្រះថ្លា ធ្វើសេចក្ដីល្អដល់យើងវិញ គឺយើងត្រូវព្យាយាមធ្វើសេចក្ដីល្អឲ្យខ្លួនឯងជាមុនសិន ។
សេចក្ដីល្អដែលយើងធ្វើដោយខ្លួនឯងនេះហើយ ឈ្មោះថាយើងជួយខ្លួនយើង ហើយសេចក្តីល្អនេះមានអានុភាពដល់ចិត្តយ៉ាងពិតប្រាកដ គឺធ្វើឲ្យចិត្តបានសុខស្ងប់ ។ កាលបើចិត្តមានសេចក្តីស្ងប់ហើយ អ្វីៗក៏រៀបរយល្អដែរ ។
ចែករំលែកព័តមាននេះ