ព្រះធម៌ជាយានដ៏ប្រសើរចម្លងសត្វលោកទៅកាន់ត្រើយនាយគឺទីបំផុតនៃសេចក្តីទុក្ខ ដោយលះបង់ចោលនូវជីវិតដែលរួមរឹតទៅដោយកិលេសកាម វត្ថុកាមជាគ្រឿងសៅហ្មងនៃចិត្ត ។
ជីវិតយើងនេះប្រៀបដូចឆ្នាំងដី តាមធម្មតាឆ្នាំងដីអាចបែកធ្លាយបានគ្រប់ពេលប្រសិនបើជាយើងធ្វេសប្រហែសតែបន្តិច ឬប៉ះទង្គិចវត្ថុរឹង យ៉ាងណាមិញជីវិតសព្វសត្វនេះ ក៏ប្រៀបបាននឹងឆ្នាំងដីដែរគឺងាយនឹងបែកធ្លាយណាស់ ដូច្នេះការសន្សំបុណ្យកុសលទុកបម្រុងឱ្យហើយជាបច្ច័យយ៉ាងពិសេសនាំជីវិតទៅរកសេចក្តីសុខនៅក្នុងវាលវដ្តសង្សារ ។
ព្រះបរមសាស្តាទ្រង់ត្រាស់ថា ហេតុបច្ច័យតាក់តែងជីវិតមកមិនមែនឱ្យតែបាននៅរស់ប៉ុណ្ណោះទេ ជីវិតត្រូវរស់នៅយ៉ាងណាៗ ក៏សម្រេចទៅលើហេតុបច្ច័យផងដែរ ការមានបាននូវទ្រព្យសម្បត្តិ ការជួប ការព្រាត់ប្រាសចាកសត្វនិងសង្ខារ ឈឺ ជា សុខ ទុក្ខ ស្លាប់ពេលណាត្រូវសម្រេចនៅលើ ហេតុបច្ច័យជាអ្នកកំណត់ទាំងស្រុង ។
ចែករំលែកព័តមាននេះ