នាង Emilia Clarke តារាសម្តែងជនជាតិអង់គ្លេស អាយុ៣២ឆ្នាំ បានបញ្ជាក់ថា នាងមិនបានស្រាតក្នុងពេលសម្តែងរឿង «Game of Thrones» ទេ ។

ក្នុងរយៈពេល៧វគ្គមកនេះទាំងឈុតស្រាត និងឥរិយាបថនៃការដើរតួសុទ្ធសឹងបង្កើតនូវភាពភ្ញាក់ផ្អើលដល់ទស្សនិកជន ប៉ុន្តែតួអង្គ «នាគរាជ» នាងអេមីលីយ៉ា ក្លាក បញ្ជាក់ប្រាប់ AP កាលពីពេលថ្មីៗកន្លងមកថា នៅក្នុងវគ្គទី៨ជាវគ្គចុងក្រោយដែលដាក់បញ្ចាំងនៅក្នុងខែមេសានេះ «គឺគ្មានអត្ថន័យអ្វីជាចម្បងលើការស្រាតទេ ។ សម្រាប់តួអង្គរបស់ខ្ញុំរៀបរាប់ពីសារសំខាន់របស់ស្ត្រីក្នុងរឿង ។ ចាត់ទុកថាជារឿងដ៏សំខាន់ និងចាំបាច់បំផុតដល់ស្ត្រីគ្រប់រូប» ៕
ចែករំលែកព័តមាននេះ