ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​បវរកញ្ញា​ចក្រវាល​កម្ពុជា​»​ អរ​ដល់​ស្រក់​ទឹកភ្នែក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កញ្ញា​សំណាង អេ​លី​ណា រំភើប​រីករាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ឈ្មោះ​របស់​នាង​ប្រកាស​ឲ្យ​គ្រង​តំណែង​«​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​២០១៩» ។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព័​ត្រ​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្នុង​សាល​មហោស្រព​ណា​បា នៃ​សណ្ឋាគារ​ណា​ហ្គា​វើ​ល ។…

រាជធានី​ភ្នំពេញ​៖​កញ្ញា​សំណាង អេ​លី​ណា រំភើប​រីករាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ឈ្មោះ​របស់​នាង​ប្រកាស​ឲ្យ​គ្រង​តំណែង​«​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​២០១៩» ។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព័​ត្រ​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្នុង​សាល​មហោស្រព​ណា​បា នៃ​សណ្ឋាគារ​ណា​ហ្គា​វើ​ល ។ នៅ​រាត្រី​ដ៏​អធិកអធម​នោះ​កញ្ញា សំណាង អេ​លី​ណា ក៏​ទទួល​បាន​ពានរង្វាន់​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​បាន​ស្អាត​ជាងគេ​ផង​ដែរ ។

ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​លើ​កញ្ញា​ថោ​ង ម៉ា​ឡា ។ ចំណាត់ថ្នាក់​លេខ​៣ កញ្ញា​ច​ន សុទី​ម៉ា ។ ចំណាត់​ថ្នាក់​លេខ​៤​កញ្ញា​ប៉ូ​គឹ​ម​ថេ​ង សុធី​តា ។ ចំណាត់ថ្នាក់​លេខ​៥ កញ្ញា​បុណ្យ កញ្ជ​នា​ធីតា ។

កញ្ញា​សំណាង អេ​លី​ណា អាយុ​១៨​ឆ្នាំ មាន​ប្រភព​កំណើត​នៅ​រាជធានី​ភ្នំពេញ ជា​និស្សិត​នៅ​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ។ ស្រី​ស្អាត​រូប​នេះ​បាន​យកឈ្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​បេ​ក្ខ​នារី​២៤​នាក់​ផ្សេង​ទៀត ដោយ​នាង​បាន​បង្ហាញ​សមត្ថភាព​ដ៏​ល្អ​នៅ​ពីមុខ​គណៈកម្មការ ។

សំណាង អា​លី​ណា បាន​បង្ហាញ​ឲ្យ​អ្នកចូលរួម​ទស្សនា​ឃើញ​ពី​សមត្ថភាព និង​ភាព​ជឿជាក់​របស់​នាង​ក្នុង​ដំណើរ​ឆ្ពោះទៅ​គ្រង​មកុដ «​ផ្ការំដួល​»​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​កដោយ​រចនា​ឡើង​ពី​ប្រាក់សុទ្ធ និង​ដាំ​ត្បូង​ពី​ខេត្តរតនគិរី អម​ដោយ​ត្បូង​ពេជ្រ​ចំនួន​១១៣៣ គ្រាប់​ទៀត ។ នាង​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​យ៉ាង​ស្វាហាប់ និង​មានការ​ជឿជាក់​ខ្ពស់​។

នៅ​ពេល​ប្រកាស​ឈ្មោះ​ឲ្យ​ទទួល​ជ័យ​លា​ភី​ប្រកបដោយ​កិត្តិយស​នេះ សំណាង អា​លី​ណា ដែល​មើលទៅ​អង់អាច ស្វាហាប់ និង​ជឿជាក់ មិន​អាច​ទប់ទឹក​ភ្នែក​បាន ។ តាម​រយៈ​ជ័យ​លា​ភី​«​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​២០១៩» សំណាង អា​លី​ណា នឹង​ក្លាយ​បេ​ក្ខ​នារី​តំណាង​កម្ពុជា​ឆ្ពោះទៅ​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល (Miss Univers) នៅ​ពេល​ខាង​មុខ ។

សំណាង អា​លី​ណា កន្លង​មក​ធ្លាប់​ទទួល​បាន​ជ័យ​ពី​ការ​ប្រកួត Miss University កាលពី​ឆ្នាំ​២០១៧ ដោយនៅ​ក្នុង​នោះ​នាង​បាន​ឈ្នះ​រង្វាន់ Miss Virtue និង​ឈ្នះ​ពានរង្វាន់ Miss of The Best Live Gown​។

ម្ចាស់​ជ័យ​លា​ភី​ឆ្នាំ​មុន គឺ​កញ្ញា​រឿ​ន ណាត បាន​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រវាល​ជាមួយនឹង​បេ​ក្ខ​នារី​ជា​ច្រើន​ប្រទេស តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ