ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tom Cruise ហាម​អតីត​ប្រពន្ធ​មិន​ឱ្យ​ចូលរួម​ពិធី​មង្គលការ​កូនចិញ្ចឹម​ខ្លួនឯង

5 ឆ្នាំ មុន

Nicole Kidman តារា​សម្តែង​ស្រីល្បី​ជួបនឹង​ក្ដី​ឈឺចាប់ និង​អាប់ឱន​កិត្តិយស នៅ​ពេល​លោក​ Tom Cruise អតីត​ស្វាមី​ហាម​មិន​ឲ្យ​នាង​ចូលរួម​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ Connor Cruise…

Nicole Kidman តារា​សម្តែង​ស្រីល្បី​ជួបនឹង​ក្ដី​ឈឺចាប់ និង​អាប់ឱន​កិត្តិយស នៅ​ពេល​លោក​ Tom Cruise អតីត​ស្វាមី​ហាម​មិន​ឲ្យ​នាង​ចូលរួម​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ Connor Cruise កូនប្រុស​ចិញ្ចឹម​របស់​ពួក​គេ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ radaronline.com ។

សារព័ត៌មាន​ជា​ច្រើន​បាន​ផ្សាយ​ស្របគ្នា​ថា ​លោក​ Connor Cruise បាន​ឈ្វេងយល់​ពី​លទ្ធិ «Scientology» និង​ស្ថានភាព​រស់នៅ រួម​ទាំង​មាន​គម្រោង​រៀប​ការ​ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ជនជាតិ​អ៊ី​តា​លី ។ ពិធី​មង្គលការ​នោះ​តារា​សម្តែង​ពានរង្វាន់​អូ​ស្ការ នាង​នី​ខូ​ល ឃី​ដ​ម៉េ​ន អាយុ​៥១​ឆ្នាំ​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ទេ ដោយ​អតីត​ប្ដី​ហាមឃាត់ ។

គូស្នេហ៍​របស់​លោក Connor Cruise មក​ពី​ក្រុម​គ្រួសារ​ពេញ​និយម​លើ​លទ្ធិ «Scientology» ផ្លាស់​ចេញពី​អ៊ី​តា​លី​ទៅ​រស់នៅ​ក្នុង​ក្រុង​ខ្លៀ​វ័​រ​ធ័​រ (Clearwater) រដ្ឋ​ផ្ល​រី​ដា​ ជាទី​តាំង​ដែល​នាង​បាន​ចាប់ចិត្ត​លើ​លោក​ Connor Cruise អតីត​ឌី​ចេ (DJ) បច្ចុប្បន្ន​មាន​អាជីព​ជា​អ្នក​មុជទឹក ។

ចំណែក​លោក Tom Cruise អាយុ​៥៦​ឆ្នាំ​ បាន​លែងលះ​ជាមួយ​នាង Nicole Kidman នៅ​ឆ្នាំ​២០០១ ហើយ​បាន​សិទ្ធិ​ចិញ្ចឹម​ Connor Cruise និង​នាង ​លី​ហ្សា​ បែ​ល​ឡា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ