ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលត់ទុក្ខ​ក្នុង​គ្រួសារ​ត្រូវ​មានធម៌​៤​ជា​ច្បាប់​វិន័យ

5 ឆ្នាំ មុន

បញ្ហា​ធំ​ជាងគេ​នៃ​ជីវិត​គឺ​ការ​វក់វី​នឹង​កិលេស​កាម ចំណង់​ក្នុង​គ្រឿង​សៅហ្មង​ទាំងពួង តែង​ដុត​រោល​សត្វលោក​ឱ្យ​ក្តៅក្រហាយ ឱ្យ​មានទុក្ខ​ច្រើន មាន​សេចក្តី​ចង្អៀតចង្អល់​ទល់​អារម្មណ៍​ខ្លាំងក្លា រស់នៅ​មិន​បាន​សុខ​ទេ ។ បញ្ហា​របស់​សត្វលោក​មិនមែន​ថា​ព្រះពុទ្ធ​សាសនា​ខ្វះ​មធ្យោបាយ​ជួយ​ដោះស្រាយ​នោះ​ទេ ពុទ្ធសាសនា​ក៏​មាន​ទិស​ដៅ​នាំ​អ្នក​បដិបត្តិ​ទៅ​រក​ទីបំផុត​នៃ​សេចក្តី​ទុក្ខ​ដែរ តែ​សំខាន់…

បញ្ហា​ធំ​ជាងគេ​នៃ​ជីវិត​គឺ​ការ​វក់វី​នឹង​កិលេស​កាម ចំណង់​ក្នុង​គ្រឿង​សៅហ្មង​ទាំងពួង តែង​ដុត​រោល​សត្វលោក​ឱ្យ​ក្តៅក្រហាយ ឱ្យ​មានទុក្ខ​ច្រើន មាន​សេចក្តី​ចង្អៀតចង្អល់​ទល់​អារម្មណ៍​ខ្លាំងក្លា រស់នៅ​មិន​បាន​សុខ​ទេ ។

បញ្ហា​របស់​សត្វលោក​មិនមែន​ថា​ព្រះពុទ្ធ​សាសនា​ខ្វះ​មធ្យោបាយ​ជួយ​ដោះស្រាយ​នោះ​ទេ ពុទ្ធសាសនា​ក៏​មាន​ទិស​ដៅ​នាំ​អ្នក​បដិបត្តិ​ទៅ​រក​ទីបំផុត​នៃ​សេចក្តី​ទុក្ខ​ដែរ តែ​សំខាន់ ឲ្យ​តែ​អ្នក​ទាំងឡាយ​នោះ​ព្រម​ឃើញ​ថា កិលេស​ក្នុង​ខ្លួន​ជាស​ត្រូវ​ធំ​ក្នុង​ជីវិត​ពិតប្រាកដ ព្រម​ឃើញ​ថា​កិលេស​ក្នុង​ខ្លួន​ជាស​ត្រូវ​នឹង​ខ្លួនឯង​ទៅ ប្រាកដជា​នឹង​បាន​សុខ​ហើយ ។

ឯការ​រំលត់ទុក្ខ​ក្នុង​គ្រួសារ ព្រះពុទ្ធ​សាសនា​បាន​ផ្តល់​ជា​គំនិត​៤ ចំណុច​សម្រាប់​អ្នកគ្រប់គ្រង​ផ្ទះ​ទាំងឡាយ​គឺ សច្ចៈ​ពោល​ពាក្យ​ទៀងត្រង់​, ទមៈ​អប់រំ​ទូន្មាន​ចិត្ត​ឱ្យ​ល្អ​, ខ​ន្តិ​អត់ធន់ និង​ចាគៈ លះ​ទ្រព្យ​បំពេញ​ទាន ។

គ្រួសារ​ណា​យក​គោល​ធម៌​៤​ប្រការ​នេះ​ធ្វើ​ជា​ច្បាប់​វិន័យ​សម្រាប់​គ្រប់គ្រង​ផ្ទះ គ្រួសារ​នោះ​នឹង​បញ្ចៀស​នូវ​បញ្ហា​ផង​ទាំងពួង​បាន ពេល​នោះ​សុភមង្គល​នៃ​គ្រួសារ​ប្រាកដជា​នឹង​កើត​មាន​ជាក់​ជា​មិន​ខាន ។