ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​តែ​តស៊ូ​បំផុត​ទើប​ធន់​នឹង​ជីវិត​បាន

4 ឆ្នាំ មុន

រឿងរ៉ាវ​នៃ​ជីវិត​ប្រចាំ​ថ្ងៃនេះ​កើតឡើង​មិន​ចេះ​ចប់​ទេ អ្នកខ្លះ​ក៏​ដោះស្រាយ​បញ្ហា​ទាំង​អស់នោះ​បាន ឯ​អ្នកខ្លះ​ទៀត​ដោះ​មិន​ចេញ ស្រាយ​មិន​រួច​រហូត​គិត​ខ្លី​ឈាន​ទៅ​សម្លាប់​ខ្លួន ព្រោះ​យល់​ថា មាន​តែ​ផ្លូវ​នេះ​ទេ​ទើបបាន​រួច​ផុត​ពី​ទុក្ខសោក តែ​គេ​មិនដឹង​ថា ទ​ង្វើ​បែប​នេះ​គ្រាន់តែ​ជា​ការ​យល់​ខុស ជា​ភាព​ឆោតល្ងង់​តែ​ប៉ុណ្ណោះ ព្រោះ​ស្លាប់​តែ​រូប​កាយ…

រឿងរ៉ាវ​នៃ​ជីវិត​ប្រចាំ​ថ្ងៃនេះ​កើតឡើង​មិន​ចេះ​ចប់​ទេ អ្នកខ្លះ​ក៏​ដោះស្រាយ​បញ្ហា​ទាំង​អស់នោះ​បាន ឯ​អ្នកខ្លះ​ទៀត​ដោះ​មិន​ចេញ ស្រាយ​មិន​រួច​រហូត​គិត​ខ្លី​ឈាន​ទៅ​សម្លាប់​ខ្លួន ព្រោះ​យល់​ថា មាន​តែ​ផ្លូវ​នេះ​ទេ​ទើបបាន​រួច​ផុត​ពី​ទុក្ខសោក តែ​គេ​មិនដឹង​ថា ទ​ង្វើ​បែប​នេះ​គ្រាន់តែ​ជា​ការ​យល់​ខុស ជា​ភាព​ឆោតល្ងង់​តែ​ប៉ុណ្ណោះ ព្រោះ​ស្លាប់​តែ​រូប​កាយ តែ​ចិត្ត​មានទុក្ខ​ត្រូវ​ទៅ​ចាប់កំណើត​នៅ​កន្លែង​ដែល​មានទុក្ខ​កាន់តែ​ខ្លាំង​គឺ សាង​កម្ម​ណា​បាន​កម្ម​នោះ ចិត្ត​ដែល​កំពុង​តែ​មានទុក្ខ​ត្រូវ​តែ​ទៅ​កើត​នៅ​កន្លែង​ដែល​មានទុក្ខ នេះ​ជា​សច្ចធម៌​មិន​អាច​បំភ្លៃ​បាន​ឡើយ ។

អ្នកខ្លះ​ត្អូញ​ថា ខ្ញុំ​អស់សង្ឃឹម​ខ្លាំង​ណាស់ ខ្ញុំ​លំបាក​ណាស់ ខ្ញុំ​អស់កម្លាំង​ណាស់ ខ្ញុំ​ពិតជា​ឈឺ​ហើយ ខ្ញុំ​ធុញថប់​ក្នុង​អារម្មណ៍​ណាស់ ខ្ញុំ​ជួប​តែ​រឿង​អាក្រក់​រហូត​មក ខ្ញុំ​អភ័ព្វ​ណាស់ កម្សត់​ណាស់ មាន​វាសនា​អាក្រក់​ណាស់​ជាតិ​នេះ ។

បើ​អ្នកមាន​ទិដ្ឋិ​យ៉ាងនេះ​មាន​ន័យ​ថា យើង​គ្មាន​សមត្ថភាព​ធ្វើ​ឲ្យ​រឿង​នោះ​ចេញ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ជីវិត​របស់​ខ្លួន​ទេ យើង​យល់ព្រម​ឲ្យ​ជីវិត​ជួប​តែ​រឿង​អាក្រក់​គ្រប់យ៉ាង​ដោយ​មិន​ព្រម​រើបម្រះ​ចេញពី​ផល​អាក្រក់​ទាំងនោះ​ហើយ ។

អារម្មណ៍​បែប​នេះ​ប្រៀប​បាន​នឹង​ការ​ស្រូប​ទាញ​យក​នូវ​ព្រឹត្តិការណ៍​អាក្រក់​ៗ​មក​កាន់​ជីវិត​ឲ្យ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត គឺ​យើង​បាន​បន្ថែម​ទម្ងន់​ទុក្ខ ទៅ​លើ​បញ្ហា​ដែល​កំពុង​តែ​មាន​ស្រាប់ គឺ​ទុក្ខ​ជាន់​ទុក្ខ​តែ​ម្តង ។

ដឹង​ទេ​! ជីវិត​យើង​ទាំងអស់​គ្នា​នេះ​គឺ​សុទ្ធតែ​ដូច​មនុស្ស​ធ្លាក់​រណ្តៅ​លាមក​ដែល​មាន​ជម្រៅ​ខុស​ៗ​គ្នា ហើយ​ប្រឹង​ប្រវា​ឡើង​មក​វិញ​តាម​ជញ្ជាំង​រណ្តៅ បើ​មិន​ប្រឹង​ប្រវា​តោង​ឡើង​មក​វិញ​ទេ នឹង​ធ្លាក់​ចុះ​កាន់តែ​ជ្រៅ​ជា​មិន​ខាន ។ ហេតុនេះ​បុគ្គល​គួរតែ​មាន​ឆន្ទៈ​តស៊ូ ព្យាយាម និង​អំណត់​បំផុត​ដើម្បី​ធន់​នឹង​ជីវិត​បាន ។