រដ្ឋៈធានីវ៉ាស៊ីនតោន៖ សារព័ត៌មាន Reuters បានឲ្យដឹងកាលពីថ្ងៃសៅរ៍ កន្លងមកថា លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook បានស្នើឲ្យរដ្ឋាភិបាលដើរតួបន្ថែមក្នុងការចេញវិធានការគ្រប់គ្រងការប្រើប្រាស់អ៊ីនធើណែតខណៈដែលក្រុមហ៊ុនលោកជួបឧបសគ្គក្នុងការកាត់បន្ថយការរិះគន់លើខ្លួន ។
លោក Zuckerberg បានឲ្យដឹងក្នុងអត្ថបទមួយដែលបានចេញផ្សាយដោយសារព័ត៌មាន Washington Post ថាមធ្យោបាយដែលមានស្តង់ដារច្បាស់លាស់មួយក្នុងការលុបអ្វីមួយដែលត្រូវបាន Post នឹងរក្សាឲ្យក្រុមហ៊ុនអ៊ីនធើណែតមានទំនួលខុសត្រូវ ។
លោកបានឲ្យដឹងថា ដោយធ្វើបច្ចុប្បន្នភាពច្បាប់សម្រាប់ការប្រើប្រាស់អ៊ីនធើណែត ពួកយើងអាចរក្សាទុកអ្វីដែលល្អដូចជាសេរីភាពសម្រាប់មនុស្សក្នុងការបញ្ចេញមតិ និងសម្រាប់ស្ថាបនិកក្នុងការបង្កើតអ្វីដែលថ្មី ខណៈដែលការពារសង្គមពីផលប៉ះពាល់ធំៗផ្សេងទៀត ។
លោកបានមានប្រសាសន៍ដូចខាងលើបន្ទាប់ពី Washington Post បានឲ្យដឹងថារដ្ឋាភិបាលអាមេរិកនិងហ្វេសប៊ុកបានចរចាគ្នាលើប្រាក់សំណងលើកទឹកចិត្តរាប់ប៊ីលានដុល្លារទាក់ទិននឹងបញ្ហាភាពឯកជនដែលក្រុមហ៊ុននេះជាប់ពាក់ព័ន្ធ ។
លើសពីនេះទៅទៀត នាយកប្រតិបត្តិខាងលើបានស្នើឲ្យមានការធ្វើបច្ចុប្បន្នភាពច្បាប់ដែលផ្តោតសំខាន់លើការការពារការបោះឆ្នោត ដែលរួមមានច្បាប់ថ្មីទាក់ទិននឹងការផ្សព្វផ្សាយនយោបាយដែលឆ្លុះបញ្ចាំងពីការគម្រាមកំហែងដែលក្រុមហ៊ុនបណ្តាញសង្គមកំពុងជួបប្រទះ ។
គួរបញ្ជាក់ដែរថា ភ្នាក់ងារស៊ើបការសម្ងាត់ និងនគរបាលក្នុងសហរដ្ឋអាមេរិកបាននិយាយថា ការលេងសើចងលើអ៊ីនធើណែតដោយប្រជាជនរុស្ស៊ីបានជួយផ្សព្វផ្សាយព័ត៌មានដែលជំរុញឲ្យមានការខ្វែងគំនិតគ្នា និងផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវលើហ្វេសប៊ុកក្នុងកំឡុងពេលមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦ ៕
ចែករំលែកព័តមាននេះ