ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​មាន​សុខ​សន្តិភាព និង​ស្ថិរភាព​ធ្វើ​ឲ្យ​វិស័យ​ព្រះពុទ្ធ​សាសនា​រីក​ចម្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន គូសបញ្ជាក់​ថា ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ស្ថេ​រ​ភាព ធ្វើ​អោយ​មានការ​រីក​ចម្រើន​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​នោះ​វិស័យ ព្រះពុទ្ធ​សាសនា​ក៏​ត្រូវ​បាន​លើកកម្ពស់​ជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ ៖ លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន គូសបញ្ជាក់​ថា ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ស្ថេ​រ​ភាព ធ្វើ​អោយ​មានការ​រីក​ចម្រើន​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​នោះ​វិស័យ ព្រះពុទ្ធ​សាសនា​ក៏​ត្រូវ​បាន​លើកកម្ពស់​ជា​បន្តបន្ទាប់ ។ លោកស្រី​ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​លើក​ឡើង​ក្នុង​ពេល​ដែល​លោកស្រី តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ក្នុង​ពិធី​អភិសេក​ប្រាសាទ​ចតុមុខ នៅ​ក្នុង​ខេត្តព្រះវិហារ កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​បាន​គូសបញ្ជាក់​ថា ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ស្ថេ​រ​ភាព ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ព្រះពុទ្ធ​សាសនា​ក៏​ត្រូវ​បាន​លើកកម្ពស់​ជា​បន្តបន្ទាប់ ។

លោកស្រី​បាន​បន្ថែម​ថា ជាក់ស្តែង​ពិធីបុណ្យ​ឆ្លង​នា​ពេល​នេះ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធ សាសនា​ផង​ក៏​ដូច​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ផង និង​បាន​ទទួល អា​និ​សង្ឃ​ផល​បុណ្យ​យ៉ាង​ត្រចះត្រចង់​ផង​ដែរ ។ សមិទ្ធផល​ថ្មី​នេះ​ពិតជា​នឹង​រួមចំណែក​ជួយ​ដល់​ខេត្តព្រះវិហារ​ក្នុង​ការ​ជំរុញ​ដល់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា និង​ស្វែង​យល់​ពី​អរិយធម៌​វប្បធម៌​ខ្មែរ​ដ៏​រុងរឿង​ថែម​ទាំង​បាន​រួមចំណែក​ប្រមូល​ថវិកា​ជូន​ជាតិ​ទៀត​ផង ។

លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​បន្ថែម​ថា ប្រាសាទ​ចតុមុខ​នេះ គឺជា​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន​នៅ​ក្នុង​ក្រុម​ប្រាសាទ​បាកាន (​ព្រះ​ខ័ន​កំពង់ស្វាយ​) ។ ប្រាសាទ​នេះ​មាន​រូបរាង​ជា​ព្រះពុទ្ធ​ទ្រង់​ឈរ​បែរ​ទល់​ខ្នង​គ្នា​ចំនួន​៤​ទិស​ដែល​យើង​កម្រ​ឃើញ​មាន​ប្រាសាទ​ផ្សេង​ៗ​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ការ​ចូលរួម​ថែរក្សា និង​ការ​អភិរក្ស​ប្រាសាទ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង ១- ការ​កំណត់​កាលបរិច្ឆេទ​របស់​ប្រាសាទ ២-​បញ្ចៀស​ការ​ដើរ​ជាន់​ព្រះ​កេស​ព្រះពុទ្ធ​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​នៅ​ទី​នេះ ៣- លើកកម្ពស់​វិស័យ​ទេសចរ​វប្បធម៌ និង​សាសនា និង​ទី​៤- ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កាន់តែ​ច្រើន ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​នៅ​ក្នុង​តំបន់ ។

សូម​បញ្ជាក់​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សហការី បាន​សិក្សា​ស្រាវជ្រាវ និង​ជួសជុល​ប្រាសាទ​នេះ​ឡើង​វិញ​ដោយ​ប្រើ​ពេលវេលា​ប្រមាណ​ជាង​៥​ខែ គឺ​ពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ទើបបាន​បញ្ចប់​ក្រោម​កិច្ច​សម្របសម្រួល​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​រួម​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ