សេចក្ដីវិកលវិការនៃរាងកាយ មានធ្មេញបាក់ សក់ស្កូវ ថ្ពាល់ផត មាត់ខុបចូល ខ្នងកោង ស្បែកជ្រីវជ្រួញជាដើម ជារបស់ដែលយើងទាំងអស់គ្នាមិនចង់បាន មិនត្រូវការ តែគង់ជួបប្រទះ គេចមិនរួចឡើយ ។
សេចក្ដីស្លាប់ក៏ជារបស់ដែលយើងឥតចង់បានបន្តិចសោះ តែនឹងកន្លងឲ្យហួសទៅក៏មិនបានដែ ។ ការចាស់ ឈឺ ស្លាប់នេះ បានជាឈ្មោះថាជាទុក្ខធំពីព្រោះលំបាកអត់ ពិបាកទ្រាំ តស៊ូមិនបាន។
មានរូបមានទុក្ខ តែរាងកាយយើងនេះរកឋិតថេរគ្មានទេ កើតឡើងមិនយូរប៉ុន្មានក៏ចាស់គ្រាំគ្រា បែកធ្លាយទៅ ដោយជំងឺតម្កាត់ជាធម្មតា តែមុននឹងបែកធ្លាយរូបការស្លាប់ទៅនោះ រមែងកើតទុក្ខវេទនាក្រៃពេក រកអ្វីប្រៀបពុំបានឡើយ ។
ព្រោះហេតុនោះបានជាលោកពោលថា រាគៈ ទោសៈ មោហៈ ជាភ្លើងទុក្ខ ភ្លើងកិលេសដុតបំផ្លាញអាយុជីវិតសត្វឱ្យដល់នូវសេចក្តីវិនាសដោយប្រការផ្សេងៗ ។
ចែករំលែកព័តមាននេះ