ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ហ្ន​ជា​កង​ទុក្ខ?

4 ឆ្នាំ មុន

ជាតិ​, ជរា​, ព្យាធិ មរណៈ​ហ្នឹងហើយ​ដែល​លោក​ហៅ​ថាជា ភ្លើង​ទុក្ខ ឬ​កង​ទុក្ខ​គឺ​ប្រជុំ​ទុក្ខ​ទាំងអស់ និង​ជា​ភ្នក់ភ្លើង​ធំ​ជាងគេ​រមែង​ដុត​សត្វលោក​ឲ្យ​ក្ដៅ​អន្ទះអន្ទែង​អត់ទ្រាំ​បាន​ដោយ​លំបាក​បំផុត​ ។ ជាតិ​គឺ​ការ​កើតឡើង​នេះ​សត្វលោក​មិនសូវ​ពិចារណា​ឃើញ​ថា​ជា​ភ្លើង​ទុក្ខ​ទេ គេ​មើលឃើញ​តែ​សេចក្តីស្លាប់​ថា​ជា​ទុក្ខ​ធំ​បំផុត…

ជាតិ​, ជរា​, ព្យាធិ មរណៈ​ហ្នឹងហើយ​ដែល​លោក​ហៅ​ថាជា ភ្លើង​ទុក្ខ ឬ​កង​ទុក្ខ​គឺ​ប្រជុំ​ទុក្ខ​ទាំងអស់ និង​ជា​ភ្នក់ភ្លើង​ធំ​ជាងគេ​រមែង​ដុត​សត្វលោក​ឲ្យ​ក្ដៅ​អន្ទះអន្ទែង​អត់ទ្រាំ​បាន​ដោយ​លំបាក​បំផុត​ ។

ជាតិ​គឺ​ការ​កើតឡើង​នេះ​សត្វលោក​មិនសូវ​ពិចារណា​ឃើញ​ថា​ជា​ភ្លើង​ទុក្ខ​ទេ គេ​មើលឃើញ​តែ​សេចក្តីស្លាប់​ថា​ជា​ទុក្ខ​ធំ​បំផុត ។ ព្រោះថា ពួក​សត្វ​ទាំងឡាយ​មាន​មនុស្ស​ជាដើម​វេលា​ដែល​កើតឡើង​រមែង​ត្រេកអរ តែ​ដល់​ពេល​ស្លាប់​ទៅ​វិញ​រមែង​សោកសៅ​កើតទុក្ខ​ឥត​ឧបមា ព្រោះ​ការ​កើត​នោះ​ជា​ប្រធាន គឺជា​ដើមចម​នាំ​ឲ្យ​កើតទុក្ខ​ទាំងពួង បើ​មិន​មានការ​កើតឡើង ទុក្ខ​ទាំងពួង​ក៏​មិន​មាន​ដែរ​ ។

ព្រោះហេតុនោះ​បានជា​បណ្ឌិត​ដែល​មាន​សេចក្ដី​រន្ធត់​នឹង​ទុក្ខ​ទាំងពួង លោក​ត្រឡប់​ជា​ខ្លាច​កើត​វិញ​តែ​លោក​មិន​ខ្លាច​សេចក្តីស្លាប់​ឡើយ ។

ចំណែក​បុថុជ្ជន​មានគំនិត​ផ្ទុយ​អំពី​ចរិយា​របស់​បណ្ឌិត​គឺ​តែង​ត្រេកអរ​នឹង​ការ​កើតឡើង លុះ​ស្លាប់​ទៅ​វិញ​រមែង​កើតទុក្ខ​វិយោគ​សោកសៅ​គ្មាន​ទីបំផុត​ឡើយ ។