ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! ចេញពី​មន្ទីរពេទ្យ​មិន​ទាន់​ដល់​ផ្ទះ​ផង ស្រាប់តែ​ជំងឺ​ធ្វើទុក្ខ​តាម​ផ្លូវ​…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​ បុរស​ម្នាក់​មាន​ជំងឺមហារីក​បេះដូង​ធ្ងន់ធ្ងរ ត្រូវ​បាន​គ្រូពេទ្យ​និយាយ​ថា ជំងឺ​នេះ​មើល​មិនជា​នោះ​ទេ និង​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​ដឹក​ចេញពី​មន្ទីរពេទ្យ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​ពេល​ក្រុម​គ្រួសារ​ដឹក​ជន​រង​គ្រោះ​តាម​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់តែ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង​ក៏​បាន​ស្លាប់​នៅ​តាម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែមីនា…

ខេត្តបន្ទាយមានជ័យ ៖​ បុរស​ម្នាក់​មាន​ជំងឺមហារីក​បេះដូង​ធ្ងន់ធ្ងរ ត្រូវ​បាន​គ្រូពេទ្យ​និយាយ​ថា ជំងឺ​នេះ​មើល​មិនជា​នោះ​ទេ និង​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​ដឹក​ចេញពី​មន្ទីរពេទ្យ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​ពេល​ក្រុម​គ្រួសារ​ដឹក​ជន​រង​គ្រោះ​តាម​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់តែ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង​ក៏​បាន​ស្លាប់​នៅ​តាម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ប៉ោយ​សំរោង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ដែល​ស្លាប់​ឈ្មោះ មិន មឿង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ព្រីង​ជូ ឃុំ​ភ្នំ​លាប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

​លោក​អធិការ​បាន​បញ្ជាក់​ថា បើ​តាម​ការ​រៀបរាប់​ពី​ម្តាយ​របស់​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​កើត​ជំងឺមហារីក​បេះដូង​ធ្ងន់ធ្ងរ ដោយ​គ្រូពេទ្យ​បាន​និយាយ​ថា ជំងឺ​នេះ​មិន​អាច​មើល​ជា​ឡើយ និង​បាន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​នាំ​ចេញពី​មន្ទីរពេទ្យ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​គាត់​ជា​ម្តាយ​បាន​ឲ្យ​ប្អូនស្រី​ជា​អ្នក​ឌុ​ប​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​គាត់​អង្គុយ​ទប់​ពីក្រោយ ។ លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​មុខ​ផ្ទះ​ឈ្មោះ ម៉​ង់ សា​រ៉ា ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ស្រាប់តែ​ជំងឺ​របស់​កូនប្រុស​គាត់​ធ្វើទុក្ខ​យ៉ាង​ខ្លាំង ពួក​គាត់​ក៏​ឈប់​ម៉ូតូ​មួយសន្ទុះ​ដើម្បី​ធ្វើ​ចលនា ពេល​នោះ​កូន​របស់​គាត់​បាន​ស្លាប់​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ