ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ចេះ​តែ​និយាយ​ថា «​ឈប់​អោយ​ម៉ែ​ឃើញ​មុខ​ទៀត​ហើយ​» ស្រាប់តែ​…

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​កណ្តោល​ចាស់ ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​កណ្តោល​ចាស់ ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​

លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ប៊​ន ជា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

យោង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ អូន លី​ម អាយុ​៥១​ឆ្នាំ ត្រូវជា​ម្តាយ​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា កន្លង​មក​កូន​របស់​គាត់​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន ហើយ​តែងតែ​រករឿង​គាត់ និង​ប្រពន្ធជា​ញឹកញាប់ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ កូនប្រុស​បាន​ទារ​លុយ​ដែល​គាត់​ជំពាក់​ចំនួន​៣​លាន​រៀល តែ​គាត់​ប្រាប់​ថា​« ម៉ែ​មិន​ទាន់​មាន​ទេ​» ឮ​ដូច្នោះ​កូន​គាត់​និយាយ​ថា «​បើ​មិន​បាន​ច្រើន តែ​ប្រាំ​ម៉ឺន​រៀល​ក៍​យក​ដែរ​» តែ​គាត់​ពុំ​បានអោយ​លុយ​កូនប្រុស​នោះ​ទេ បន្ទាប់​មក​គាត់​ឃើញ​កូន​របស់​គាត់​មាន​សភាព​ប្លែក​ៗ ចេះ​តែ​រវើរវាយ​ហើយ​និយាយ​ថា​«​ឈប់​អោយ​ម៉ែ​ឃើញ​មុខ​ទៀត​ហើយ គេ​(​ជន​រង​គ្រោះ​)​នឹង​ចងក​សម្លាប់​ខ្លួន​» ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយមក​កូន​របស់​គាត់​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​បិទទ្វារ​បង្អួច​ដាក់​គន្លឹះ​ជាប់ គាត់​សង្ស័យ​កូនស​ង្ងំ​ជក់​ថ្នាំ​ញៀន គាត់​ក៏​បាន​ឡើង​លើ​ផ្ទះ​មើល​តាម​ប្រហោង​រនាប​ឃើញ​កូនប្រុស​ដេក​ប្រែខ្លួន​ចុះឡើង​ៗ រួច​គាត់​ក៏​បាន​ចុះ​មក​ដី​វិញ ។

បន្ទាប់​មក​ទៀត​គាត់​ក៏​ទៅ​អើត​មើល​ម្តងទៀត តែ​រក​មើល​មិនឃើញ គាត់​ក៏​ហៅ តែ​កូនប្រុស​មិន​ឆ្លើយ គាត់​ក៏​បាន​យក​ចបជីក​គាស់​បង្អួច​មើល ស្រាប់តែ​ឃើញ​កូនប្រុស​ចងក​នឹង​ផ្ទោង​ដំបូលផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ពេល​នោះ​គាត់​ក៏​បាន​ហៅ​អ្នក​ជិតខាង​ឱ្យ​ជួយ​គាស់​ចំរឹង​បង្អួច​ដើម្បី​ចូល​បើក​គន្លឹះទ្វារ កាត់​ចំណង​ដាក់​សព​ចុះ​មក​ក្រោម រួច​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង​។

បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម​នេះ សមត្ថកិច្ច​ក៏​ចុះ​ទៅ​ពិនិត្យ​សព​ដល់​កន្លែង​កើត ហេតុ រក​ឃើញ​មាន​កន្សែង​ចង​ភ្ជាប់​និង​ខ្សែ​អង្រឹង​ចង​ភ្ជាប់​នឹង​ផ្ទោង​ដំបូលផ្ទះ រីឯ​សព​មាន​ស្នាម​ជាំ​នៅ​ជុំវិញ​ក​ផ្នែក​ខាង​មុខ ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​នៅ​កន្លែង​ផ្សេង​ឡើយ​។

ឆ្លង​តាម​ការ​ពិនិត្យ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន ប្រាកដ​មែន រួច​ក៏​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ