ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​២៩ មីនា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​២៩ មីនា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ។ វេទិកា​នេះ​នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នក​វិនិយោគ​ធុរជន​ដែល​កំពុង​វិនិយោគ និង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​វេទិកា​នេះ​នឹង​មានការ​ជជែក​ដោយ​បើកចំហរ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ទៅ​បញ្ហា​ពាក់ព័ន្ធ​ការ​វិនិយោគ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ធ្វើ​ធុរកិច្ច​ជាដើម ។ វេទិកា​នេះ​សម្តេច​តេ​ជោ​នឹង​ប្រកាស​ដាក់​ចេញ​ការ​ធ្វើ​កំណែទម្រង់​ជា​ច្រើន ដើម្បី​ធានា​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ក៏​ដូច​ជា ធានា​ដល់​ការ​ប្រកួតប្រជែង​ទំនិញ​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ ជា​ពិសេស ដើម្បី​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន​ភាពរឹងមាំ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ