ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ធ្លាក់​ចូល​រ៉ា​ដា​របស់ Real Madrid ពេល​នេះ Neymar ស្រាប់តែ​ធ្វើ​រឿង​១​នឹង PSG

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Neymar កំពុង​តែ​ធ្វើការ​ពិភាក្សា​ពី​ការ​បន្ត​កុងត្រា​នៅ​ក្លិប​អ្នកមាន​បារាំង Paris Saint-Germain​។ នេះ​គឺជា​អ្វី​ដែល​ឪពុក​របស់​គេ​បាន​ប្រាប់​។…

តាម​ប្រភព​ព័ត៌មាន Sky Sports បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Neymar កំពុង​តែ​ធ្វើការ​ពិភាក្សា​ពី​ការ​បន្ត​កុងត្រា​នៅ​ក្លិប​អ្នកមាន​បារាំង Paris Saint-Germain​។ នេះ​គឺជា​អ្វី​ដែល​ឪពុក​របស់​គេ​បាន​ប្រាប់​។

កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ តែងតែមាន​គេ​និយាយ​ថា​នឹង​ទៅ​លេង​ឱ្យ Real Madrid រហូត​តាំងពី​ពេល​ចូល​មក​លេង​នៅ PSG ភ្លាម ក្នុង​តម្លៃ ១៩៨​លាន​ផោន កាលពី​ឆ្នាំ​២០១៧ តែ​ឪពុក​របស់​គេ​ឈ្មោះ Neymar Sr. បាន​ប្រាប់​ថា នា​ពេល​នេះ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ កំពុង​តែ​និយាយ​គ្នា​ជាមួយនឹង PSG ពី​ការ​បន្ត​កុងត្រា​។

លោក Neymar Sr. បាន​ប្រាប់​សារព័ត៌មាន UOL ថា​៖«Neymar បាន​ផ្លាស់​ក្លិប​ចំនួន​២​ដង​តាំងពី​លេង​បាល់​មក​ដល់​ពេល​នេះ តែ​គេ​នៅ​តែ​សង្ស័យ​ថា Neymar អាច​នឹង​ទៅ​លេង​នៅ Real Madrid តាំងពី​១០​ឆ្នាំ​មក​ម្ល៉េះ​។ ភាគរយ​ដែល​គេ​មិន​ទៅ​លេង​នៅ​ទីនោះ គឺ​ខ្ពស់​ខ្លាំង​ណាស់​»​។

ឪពុក​ម្នាក់​នេះ​បាន​បន្ត​ថា​៖ «​គេ​កំពុង​តែ​ស្ថិត​នៅ​ឆ្នាំ​ទី​២​នៃ​កុងត្រា​របស់​គេ​។ ដូចនេះ​គេ​នៅ​សល់​៣​ឆ្នាំ​ទៀត សម្រាប់​កុងត្រា​បច្ចុប្បន្ន ហើយ​ពួក​យើង​បាន​ទៅ​ពិភាក្សា​គ្នា​ពី​ការ​បន្ត​កុងត្រា​រួច​ហើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពេល​កន្លង​មក​ថ្មី​ៗ​នេះ នាយក​ក្លិប Real Madrid លោក Florentino Perez ថា​នឹង​យក​ទាំង Neymar និង Mbappe មក​ក្លិប​របស់​ខ្លួន ក្រោយ​ពេល​បាន​លោក Zinedine Zidane មក​កាន់​តំណែង​ជា​គ្រូបង្វឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ