រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយក្មេងប្រុសកំពុងដើរទៅរកឪពុកតាមផ្លូវតូចចង្អៀត ស្រាប់តែមានរថយន្តស្ទូចមួយគ្រឿង បើកកៀរនិងកៀបជាប់នឹងរបងផ្ទះអ្នកភូមិ កើតឡើងកាលពីវេលាម៉ោ១រសៀល ថ្ងៃទី២៤ មីនា ស្ថិតលើកំណាត់ផ្លូវលំប្លុកផ្ទះជួល ក្នុងភូមិទួលពង្រសង្កាត់ ចោមចៅទី១ ខណ្ឌពោធិសែន
ជ័យ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ឱ្យដឹងថា កុមារារងគ្រោះខាងលើ មានឈ្មោះម៉េង យុទ្ធធាន អាយុ១១ឆ្នាំ ជាសិស្ស ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ ។ តាមប្រភពបន្តថា នៅមុនពេលកើតហេតុ កុមារារងគ្រោះខាងលើ បានដើរចេញពីបន្ទប់ជួលទៅរកឪពុកដែលអង្គុយលេងនៅផ្ទះអ្នកជិតខាង ស្របពេលនោះក៏មានរថយន្តស្ទូចមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3D-6903 បើកបរក្នុងទិសដៅពីត្បូងទៅជើងតាមផ្លូវនោះ
ដែរ ។
ដោយស្ថានភាពផ្លូវជង្ហុកនិងចង្អៀតផងនោះ ហើយអ្នកបើកបរពុំបានមើលឆ្វេងស្ដាំឲ្យបានសព្វជ្រុងជ្រោយផងនោះ ក៏បានកៀបកុមារារងគ្រោះខាងលើផ្ទប់របងថ្ម បណ្តាលឲ្យបែកក្បាល និងដាច់សក់ជាប់ និងរបងរងរបួសធ្ងន់អ្ងរ បន្ទាប់មកត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តែជាអកុសលក្មេងប្រុសខាងលើបានស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តប្រគល់ទៅឲ្យនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន ។
ចែករំលែកព័តមាននេះ